ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយកដ្ឋានស្ថិតិនៃតំបន់រដ្ឋបាលពិសេស ម៉ាកាវ (SAR) បានរាយការណ៍នៅថ្ងៃពុធនេះថា ភ្ញៀវសរុបចំនួនជាង១.១លាននាក់ បានចូលស្នាក់នៅក្នុងសណ្ឋាគារ របស់ទីក្រុងម៉ាកាវក្នុងខែឧសភា កើនឡើង១៤០,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍សេវាកម្មស្ថិតិ និងជំរឿនចុងក្រោយ បានបង្ហាញថា ភ្ញៀវមកពីចិនដីគោក និងទីក្រុងហុងកុង បានកើនឡើង១៣៣ភាគរយ និង៨១៨,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៧៩៣.០០០នាក់ និង១៩៩.០០០នាក់ រៀងៗគ្នា។របាយការណ៍ដដែលបានបង្ហាញថា អត្រាស្នាក់នៅជាមធ្យមនៃបន្ទប់ភ្ញៀវ ក្នុងខែឧសភា បានកើនឡើង៤៤,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់៧៨,៩ភាគរយ។
ចំណែកឯ ចំនួនភ្ញៀវដែលបានមកដល់ ក្នុងដំណើរកម្សាន្តជាកញ្ចប់សរុប មានចំនួន៧៩.០០០នាក់ ក្នុងខែឧសភា។ ទន្ទឹមគ្នានេះ អ្នកស្រុកម៉ាកាវ សរុបចំនួន៣៥.០០០នាក់ បានទិញសេវាទៅក្រៅប្រទេស តាមរយៈភ្នាក់ងារទេសចរណ៍ ដែលបង្ហាញពីការកើនឡើង៩៨៧,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
សណ្ឋាគារសរុបចំនួន១៣០ បានផ្តល់សេវាស្នាក់នៅដល់សាធារណៈជនក្នុងខែឧសភា។ ក្រៅពីនេះ ចំនួនបន្ទប់ទទួលភ្ញៀវបានកើនឡើង១០ភាគរយ រហូតដល់៤៣.០០០បន្ទប់៕