គំរោងអភិវឌ្ឍន៍តម្លៃជាង៧លានដុល្លារនៅក្រុងកែបកំពុងត្រៀមសាងសង់បញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុង

0

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ អ្នកអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន ស្របពេលគំរោងនេះ ជិតបញ្ចប់ការលក់នាពេលខាងមុខ។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោក Cooler Tan  បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវ ប្រព័ន្ឋលូ បង្គោលអគ្គិសនី ដែលអ្នកទិញដីលំហែរ ក្នុងគំរោងនេះអាចសាងសង់ផ្ទះលំហែរបានផងដែរ។ 

លោកបន្តថា “ក្រុមហ៊ុនបាន និងកំពុងចាក់បេតុងលើផ្លូវប្រវែង១០០០ម៉ែត្រ ចេញពីផ្លូវជាតិតភ្ជាប់មកកាន់គំរោងនេះ ដែលនឹងបញ្ចប់សាងសង់នាពេលខាងមុខឆាប់ៗនេះ”។ លោកបន្តថា “ដើម្បីលើកកំពស់សោភ័ណភាពបន្ថែ​មលើគំរោងនេះ ក្រុមហ៊ុនបានសម្រេចដាំផ្កាក្ងោករាប់រយដើម ដោយគ្រប់ដីឡូត៍និមួយៗ សុទ្ឋតែមានដាំដើម​ក្ងោកជូនដល់អតិថិជន”។ ជាមួយនឹងគោលដៅលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន Youngsia Real Estate បាននិងកំពុងសម្រួលការបង់ប្រាក់ជូនអតិថិជន ដើម្បីជម្រុញការលក់ ក៏ដូចជា លើកទឹកចិត្តអ្នកចង់បានដីលំហែរ ទទួលបានដីតាមក្តីសុបិនរបស់ខ្លួន ពិសេសដីដែលមានទីតាំងជាប់ឆ្នេរសមុទ្រ ដែលមានតម្លៃទាបជាងទីផ្សារ។

លោក Cooler Tan បានបន្តថា ជាមួយនឹងបទពិសោធន៍ និងមូលដ្ឋានទុនគ្រប់គ្រាន់ ក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍយ៉ាងសកម្ម បើទោះបីជាគំរោងជាច្រើនបានផ្អាកក្តី ប៉ុន្តែក្រុមហ៊ុនរបស់យើងនៅតែបន្តធ្វើ ដោយមិនទុកគំរោងចោល និងបោះបង់អតិថិជន ឬទុកអតិថិជនចោលនោះឡើយ

គំរោងឆ្នេរសមុទ្រកោងកាង បានទទួលការគាំទ្រពីអភិបាលនៃគណៈអភិបាលខេត្តកែប លោក បណ្ឌិតសោម ពិសិដ្ឋ ដែលលោកជ​ម្រុញ និងគាំទ្រឲ្យក្រុមហ៊ុននេះ អភិវឌ្ឍន៍គំរោងរបស់ខ្លួន ដើម្បីជាមូលដ្ឋាននៃទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគដទៃទៀត ចូលមកកាន់ខេត្តកែបកាន់តែច្រើន៕
ទំនាក់ទំនងទូរស័ព្ទលេខ: 086485566, 070501818

default
default

 

LEAVE A REPLY

Please enter your comment!
Please enter your name here