អ្នកអភិវឌ្ឍន៍អន្តរជាតិធំៗបានអះអាងថា ចំណាប់អារម្មណ៍ពិភពលោកមកលើកម្ពុជាគឺត្រូវបានព៌ណនាខុស

0

ដោយៈ សូរិយា វង្ស

        ភ្នំពេញៈ ស្របពេលវិនិយោគិនក្នុងស្រុក កំពុងរង់ចាំវត្តមាន​អ្នក​ធុរកិច្ចចិនមកកម្ពុជា លោកឧកញ៉ា តឹង ភីពីង ជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេ​ង​គ្រុប បានថ្លែងថា កម្ពុជាកំពុងសហការជំរុញ ការវិនិយោគរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងអាកប្បកិរិយា និងសកម្មភា​ព​យ៉ាងសកម្ម។

លោកបន្តថា “ក្នុងនាមជាប្រទេសជិតខាង ដ៏សំខាន់មួយ​របស់​ប្រទេសចិន ប្រទេសកម្ពុជាគឺជាប្រទេសដ៏អាថ៌កំបាំងមួយ នៅក្នុង​ការយល់ឃើញរបស់មនុស្សជាច្រើន ហើយចំណាប់អារម្មណ៍របស់​ពិភព​លោកមកលើប្រទេស កម្ពុជានាពេលថ្មីៗនេះ។ ភាគច្រើន​ត្រូវបានប៉ះពាល់ ដោយការពិពណ៌នាជាអវិជ្ជមានលោកឧកញ៉ាតឹង ភីពីងបានបន្តថា សង្គមមួយតែងជួបបញ្ហាដោយជៀសមិនរួច នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ជាក់លាក់ណាមួយ ប៉ុន្តែជារួមសណ្តាប់ធ្នាប់សង្គម នៅក្នុងប្រទេសកម្ពុជាមិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ ក្រៅប្រទេសបានលើកឡើង យ៉ាងហួសហេតុនោះទេ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយឯកជន។

លោក Li Junji ប្រធានកិត្តិយសនៃសមាគមសហគ្រិនចិនកម្ពុជា បាននិយាយជាភាសាចិនកុកងឺ តាមបែបហុងកុងដែលកំពុងវិនិយោគគំរោងរាប់រយលានដុល្លារនៅកម្ពុជាបានមាមប្រសាសន៍ថា “ព្រឹត្តិកា​រណ៍ដែលឃើញ នៅលើកញ្ចក់ទូរទស្សន៍ អាចជាព្រឹត្តិការណ៍ពិត ប៉ុន្តែព៌តមានជាច្រើន ត្រូវបានបំផ្លើសដោយប្រព័ន្ធផ្សព្វផ្សាយ”លោកបន្តថា ឧប្បត្តិហេតុបោកប្រាស់ជាញឹកញាប់ នៅក្នុងប្រទេ​សកម្ពុជា បានធ្វើឱ្យប្រជាជនតៃវ៉ាន់ មានអារម្មណ៍អវិជ្ជមានចំពោះប្រទេ​សអាស៊ានតូចមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកវិនិយោគអន្តរជាតិជាច្រើន “កម្ពុជាគឺជាឋានសួគ៌” នៃការវិនិយោគថ្មី ជាមួយនឹងស្ថានការណ៍នយោបាយស្ថិរភាព តម្លៃផ្ទះថោក និងតម្លៃទាប។

លោកបញ្ជាក់ថា “អត្រាពន្ធទាបបានទាក់ទាញ ក្រុមហ៊ុនផលិតពិភពលោកជាច្រើន ឱ្យមកតាំងទីលំនៅដោយស្ងប់ស្ងាត់ ហើយ70% នៃក្រុមហ៊ុនកំពូល500របស់ពិភពលោក បានបង្កើតវត្តមានក្នុងប្រទេ​សកម្ពុជា”

ជាមួយគ្នានេះ លោក Liang Tingyuan ទីប្រឹក្សាអន្តរជាតិនៃសមាគមអាស៊ីប៉ាស៊ីហ្វិក ដែលមានជំនាញក្នុងមូលដ្ឋានបានចង្អុលបង្ហាញថា ប្រទេសកម្ពុជាឥឡូវនេះ អាចប្រៀបធៀបទៅនឹងប្រទេសសិង្ហបុរី កាលពី៣០ឆ្នាំមុន។

លោកបញ្ជាក់ថា “ទោះបីជាមានហានិភ័យក៏ដោយ មានឱកាសអាជីវកម្មជាច្រើនដែលមានតម្លៃ ក្នុងការជម្រុញការរីកចម្រើន នៅក្នុងឧស្សាហកម្មរបស់តៃវ៉ាន់”

លោកបន្តថា បើនិយាយពីគុណសម្បត្តិ កម្ពុជាជាទីផ្សារដែល​កំពុ​ងរីកចម្រើនថ្មីមួយ​ ដែលក្រុមអ្នកវិនិយោគ បានមើលឃើញពី​សា​រៈសំខាន់ នៃគោលនយោបាយរូបិយប័ណ្ណដ៏ទាក់ទាញ និងជាកន្លែ​ងដែលមានសក្តានុពល សម្រាប់អភិវឌ្ឍន៍ឧស្សាហកម្ម ជាច្រើន​ប្រភេ​ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here