OCIC​ ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​ស្ថិតនៅ​ពីក្រោម​ផ្លូវជាតិ​លេខ៥ថ្មី​មួយ​

0

ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​OCIC​ ​កំពុង​សិក្សា​ដើម្បី​សាងសង់​ផ្លូវ​ក្រោម​ដី​ថ្មី​មួយ​ ​ដែល​មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ ​នៅ​ក្រោម​ផ្លូវជាតិ​លេខ៥​ ​ដើម្បី​សម្រួល​ចរាចរណ៍​នៅ​តំបន់​នេះ​។​

​លោក​ ​ទូច​ ​សំណាង​ ​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៤​ ​កុម្ភៈ​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សិក្សា​ ​ពី​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ ​ទាក់ទង​នឹង​ការសាងសង់​ផ្លូវ​ក្រោម​ដី​ ​នៅ​ខាងក្រោម​ផ្លូវជាតិ​លេខ៥​ ​ដែល​ផ្លូវ​នេះ​ស្ថិតនៅ​ចំពីមុខ​អតីត​ស្ថានីយ៍​សាំង​សូ​គី​ម៉ិច​ ​និង​អូស​កាត់​ក្រោម​ផ្លូវជាតិ​លេខ៥​ ​ដែល​មាន​ប្រវែង​ចន្លោះ​ ​៤០០ម៉ែត្រ​ទៅ៥០០ម៉ែត្រ​។​

​លោក​បន្ត​ថា​ ​“​ផ្លូវ​ក្រោម​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​នឹង​មាន​ទំហំ​ធំ​ដែល​អាច​មានផ្លូវ​រថយន្ត​ចរាចរណ៍​ទៅមក​ ​និង​ផ្លូវ​ម៉ូតូ​មួយ​ផង​ដែរ​”​។​ ​

​លោក​បន្ត​ថា​ ​“​ផ្លូវ​នេះ​នឹងអាច​បញ្ចប់​ការសាងសង់​ជាមួយគ្នា​នឹង​ស្ពាន​ខ្សែកាប​ ​ភ្ជាប់​ទៅកាន់​ទឹកដី​ជ្រោយ​ចង្វា​រ​ ​បើសិនជា​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ​ជាមួយ​ប្រជាពលរដ្ឋ​រួច​ទាន់ពេល​វេលា​”​។​

​ទោះជាយ៉ាងណា​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ទូច​ ​សំណាង​បាន​ឲ្យដឹង​ថា​ថវិកា​ត្រូវ​ចំណាយ​សម្រាប់​សាងសង់​ផ្លូវ​ក្រោម​ដី​នេះ​ ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ​ព្រោះ​គំរោង​ថវិកា​នេះ​មិន​រួមបញ្ចូល​គ្នា​ជាមួយនឹង​ ​ថវិកា​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប​ ​ទៅកាន់​តំបន់​ជ្រោយ​ចង្វា​រនោះ​ទេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here