សម្តេច​តេជោ​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​បន្ត​រកស៊ី​នៅ​កម្ពុជា​ទោះជា​ ​EBA​ ​ត្រូវ​ដក​

0

​ដោយ​ ​គង់​ ​សូ​រិយា
​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ​ទោះ​ជា​ប្រព័​ន្ឋ​ ​EBA​ ​ត្រូវ​ដក​ឬមិន​ដកចេញ​ពី​កម្ពុជា​នា​ពេល​ខាងមុខ​ ​ដោយ​សម្តេច​ធានា​រក្សា​នូវ​សន្តិភាព​ ​និង​ស្ថេរ​ភាព​នយោបាយ​នៅ​កម្ពុជា​ ​ពិសេស​កែទម្រង់​លើ​ស្ថាប័ន​ជាច្រើន​ដើម្បី​លើកទឹកចិត្ត​ធុរជន​។​

​សម្តេច​តេជោ​បាន​មានប្រសាសន៍​ ​ក្នុង​ពេល​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​នា​ល្ងាច​ថ្ងៃទី១៤​ ​កុម្ភៈ​ម្សិល​ម៉ិញ​ថា​ ​រាជរដ្ឋាភិបាល​កំពុងតែ​ចាត់វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច​ ​និង​ស៊ីជម្រៅ​ ​សំដៅ​កែ​លម្អ​ ​និង​លើកស្ទួយ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ​ពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ ​និង​ការកាត់បន្ថយ​ថ្លៃដើម​ធ្វើ​ធុរកិច្ច​ ​ជា​អាទ៍​ ​ការ​លុបបំបាត់​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ ​ការ​កែសម្រួល​មុខ​នាទី​របស់​កាំកុងត្រូល​ចេញពី​មុខ​នាទី​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​ ​នាំចូល​។​ ​

​ការរំសាយ​អង្គភាព​កាំសាប​ ​ការ​កាត់​បន្ថយ​ថ្លៃ​ស្គែ​នកុង​ទី​ណ័រ​ ​និង​ថ្លៃ​សេវា​មួយចំនួន​ទៀត​ ​ការ​កែ​លម្អ​សេវា​ពាក់ព័ន្ធ​ ​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​វិធានការ​សំ​ខាន់​ៗ​ជា​ប្រព័ន្ធ​ជាច្រើន​ទៀត​ ​ដែល​សហគមន៍​ធុរកិច្ច​នឹង​បានឃើញ​ ​ព្រម​ទាំ​បាន​ទទួលផល​ ​ប្រយោជន៍​ជាក់ស្ដែង​បន្ថែម​ជាបន្តបន្ទាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​សម្តេច​បាន​បញ្ជាក់​ថា​ ​“​ខ្ញុំ​ចង់​យកពេល​នេះ​ ​និយាយទៅ​កាន់​បណ្ដា​ក្រុមហ៊ុន​អឺរ៉ុប​រាប់​រយ​ក្រុមហ៊ុន​ ​ដែល​កំពុង​ធ្វើ​អា​ជី​កម្ម​នៅ​កម្ពុជា​ ​សូម​បន្ត​ការ​រកស៊ី​ ​និង​ស្នាក់នៅ​ដោយ​ការ​សប្បាយរីករាយ​ ​ជាមួយ​សុខ​សន្តិភាព​សម្រាប់​អស់លោកអ្នក​”​។​

​សម្តេច​បញ្ជាក់​ថា​ ​“​ខ្ញុំ​ក៏​សូម​ជ​ម្រា​ជូន​ធុរជន​ ​និង​វិនិយោគិន​ទាំងឡាយ​ ​ទាំង​អ្នក​ដែល​កំពុង​មានការ​វិនិយោគ​ ​និង​ការ​ប្រកប​អា​ជី​កម្ម​នៅ​កម្ពុជា​ ​ទាំង​អ្នក​ដែល​មានបំណង​មក​ដាក់​ទុន​ ​ឬ​កំពុង​សិក្សា​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ​ជាមួយនឹង​ការ​ប្ដូរផ្ដាច់​រក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​”​។​

​សម្តេច​តេជោ​បាន​បន្ត​ថា​ ​ក្នុងស្មារតី​នៃ​ការ​ខិតខំ​ខាងលើ​បាវចនា​ពីរ​ ​គឺ​ ​កែទម្រង់​ខាងក្នុង​ ​និង​ពង្រីក​មិត្ត​ខាងក្រៅ​ ​ក្នុងស្មារតី​ឯករាជ្យ​ ​និង​អភិក្រម៥​ ​គឺ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុសក្អែល​ ​ព្យាបាល​ ​និង​វះកាត់​ ​ត្រូវតែ​យក​មក​អនុ​វត្ត​ព្រម​ៗ​គ្នា​។​ ​

​ទន្ទឹម​និង​ការកែទម្រង់​ផ្ទៃក្នុង​ដែល​កំពុង​ទទួលផល​ ​យើង​ក៏​កំពុង​បន្ត​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​ ​នៅក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ​ ​ដោយ​មិន​ទុក​ឱ្យ​បញ្ ហាEBA​ ​ក្លាយទៅជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​ ​និង​រដ្ឋ​ ​សហគមន៍​ ​និង​សហគមន៍​នោះ​ទេ​។​ ​

​សម្តេច​បន្ត​ថា​ ​“​កម្ពុជា​និង​រួម​ជាមួយ​សមាជិក​អាស៊ាន​ផ្សេងទៀត​ ​បន្ត​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​អាស៊ាន​ ​និង​អឺរ៉ុប​ ​ព្រមទាំង​ពិនិត្យ​ពេលវេលា​សមស្រប​ ​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​ ​និង​អឺរ៉ុប​ ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​”​។​

​សម្តេច​បន្ត​ថា​ ​“​កម្ពុជា​និង​បន្ត​ពិភាក្សា​ជាមួយ​ដៃគូ​អឺរ៉ុប​ ​សម្រាប់​ប្រធានបទ​ ​និង​កិច្ច​ដំណើរការ​នៃ​ការប្រជុំ​អាស៊ី​ ​អឺរ៉ុប​លើក​ទី១៣នៅ​កម្ពុជា​ ​នា​ឆ្នាំ២០២០ខាងមុខ​ ​ដែល​កម្ពុជា​សង្ឃឹមថា​ ​ដៃគូ​អឺរ៉ុប​របស់​យើង​ដើម្បី​សម្រេចជោគជ័យ​ ​ក្នុង​វេទិកា​ពហុភាគី​ដ៏​សំខាន់​មួយ​នេះ​”​។​

​ជាមួយគ្នា​នេះ​លោក​បណ្ឌិត ​ម៉ី​ ​កល្យាណ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ ​ប្រសិនជា​អឺរ៉ុប​ដក​ប្រព័​ន្ឋ​ ​EBA​ ​ពី​កម្ពុជា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​ ​ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួនឯង​ ​ជាជាង​ការពឹងផ្អែក​លើ​គេ​ខ្លាំងពេក​ ​ព្រោះ​យើង​មិន​អាច​ពឹង​គេ​បាន​រហូត​នោះ​ទេ​ ​បើ​យើង​ពឹង​គេ​ថ្ងៃណាមួយ​គេ​ឈប់​ជួយ​យើង​ ​យើង​នឹង​ស្លាប់​។​

​លោក​បន្ត​ថា​ ​“​ហេតុនេះ​យើង​ត្រូវ​ខិតខំ​ពង្រឹង​ខ្លួនឯង​ ​ធ្វើ​ពិ​ពិ​ធម្ម​ទីផ្សារ​ ​និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​យើង​ ​ដើម្បី​យើង​អាច​មាន​មូលដ្ឋាន​រ៉ឹង​មាំ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​រប​​ស់​ខ្លួន​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here