សម្តេចធិបតីនឹងអញ្ជើញសម្ភោធកំណាត់ផ្លូវជាតិលេខ៥ប្រវែងជាង២៤៦គីឡូម៉ែត្រនៅចុងខែវិច្ឆិកានេះ

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង២៤៦គីឡូម៉ែត្រ នៅថ្ងៃទី២២ វិច្ឆិកាខាងមុខនេះ។

ព៌តមាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម – បាត់ដំបង) និងបើកការដា្ឋន កំណាត់ចុងក្រោយ (សិរីសោភ័ណ-ប៉ោយប៉ែត) ដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការរៀបចំពិធី នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារ របស់គណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកនីមួយៗ លើការងាររៀបចំពិធី ដើម្បីធានាការរៀបចំបានរលូន សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានគម្រោង ធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គ.ម គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here