រដ្ឋាភិបាលមានផែនការពង្រីកផ្លូវជាតិលេខ៦ជា៤ និង៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្តសៀមរាប

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការកសាងព្រលានថ្មី រាជរដ្ឋាភិបាលមានផែនការពង្រីកផ្លូវជាតិលេខ៦ ជា៤ និង៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្ត គ្រោងចំណាយថវិកាអស់ប្រមាណ៦០លានដុល្លា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ កាលពីព្រឹកថ្ងៃទី ១៦ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា “ក្រៅពីការពង្រីកផ្លូវ យើងនឹងធ្វើរថភ្លើងពីព្រលានថ្មី ទៅក្រុងសៀមរាបផងដែរ”។

ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់អ្នកដំណើរមកកាន់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំជាE -arrivalសំរាប់ភ្ញៀវ មកដល់ព្រលានយន្តហោះ កាត់បន្ថយការប្រើក្រដាស់ ដោយប្រើអេឡិចត្រូនិច ត្រូវធ្វើឱ្យបានសាកល្បងនៅចុងឆ្នាំ២០២៣ នៅព្រលានយន្តហោះសៀមរាបអង្គរមុនគេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រលានថ្មីនេះត្រូវតែរួមចំណែក ដើម្បីផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅតំបន់នេះផងដែរ តាមរយះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here