ដោយ រ៉ាវី
កំពង់ធំ៖ ស្របពេលដែលតម្លៃដីនៅតាមបណ្តាខេត្តធំៗមួយចំនួនកំពុងតែមានសន្ទុះកើនឡើងខ្លាំងក្រោមការសម្រុកអភិវឌ្ឍពីសំណាក់រាជរដ្ឋាភិបាល រួមដៃគ្នាជាមួយនឹងបណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង ប៉ោយប៉ែត និងខេត្តបាត់ដំបងនោះ ពេលនេះ សម្រាប់ខេត្តកំពង់ធំ ក៏បាន និងកំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនផងដែរ ជាពិសេស នៅតំបន់ស្រុកសន្ទុក ដែលស្ថិតនៅជាប់ផ្លូវជាតិ6 តែម្ដង។
អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ និងអភិវឌ្ឍបានអះអាងថា មិនយូរទៀតនោះទេ តំបន់ដែលស្ថិតនៅជាប់មនឹងផ្លូវជាតិ៦ ក្នុងស្រុកសន្ទុក នឹងប្រែក្លាយមុខមាត់ជាតំបន់ពាណិជ្ជកម្មដូចគ្នាទៅនឹងតំបន់ស្គន់ ដែលស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមយ៉ាងដូច្នោះដែរ ព្រោះនៅពេលបច្ចុប្បន្ននេះ ទាំងគម្រោងអភិវឌ្ឍរបស់សាលាខេត្តកំពង់ធំ ក៏ដូចជាបណ្តាអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួនសុទ្ធតែបានផ្តោតការចាប់អារម្មណ៍ទៅលើតំបន់មួយនេះគួរឱ្យគត់សម្គាល់ ។
អ្នកនាង ឡេង ចាន់ណា ម្ចាស់គម្រោង សុកគា ដីឡូតិ៍ បានលើកឡើងថា បច្ចុប្បន្ននេះ ចំពោះដីនៅក្នុងតំបន់ស្រុកសន្ទុក ជាពិសេស ដីដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ៦ តែម្ដង គឺកំពុងតែចាប់ផ្តើមបង្ហាញពីសក្ដានុពលរបស់ខ្លួន និងកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដែលនៅក្នុងនោះ រួមមានការអភិវឌ្ឍជាសំណង់លំនៅដ្ឋានជាផ្ទះល្វែង រួមជាមួយនឹងគម្រោងនៃការបង្កើតជាបុរីក្នុងទ្រង់ទ្រាយធំតែម្ដង ម៉្យាងវិញទៀតហេតុផលដែលធ្វើឱ្យអ្នកវិនិយោគងាកមកចាប់អារម្មណ៍ធ្វើការអភិវឌ្ឍ ក៏ព្រោះតែវិសាលភាពផ្ទៃដីនៅក្នុងតំបន់មួយនេះនៅមានភាពទូលាយ តម្លៃនៅមានកម្រិតនៅឡើយ ដែលវាជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគអាចទទួលបានចំណេញត្រឡប់មកវិញច្រើន។
ជាមួយគ្នានេះ អ្នកនាងក៏បានអះអាងផងដែរថា ៖ «ដូចដែលឃើញស្រាប់ហើយ បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍជាច្រើនកំពុងតែបង្ហាញខ្លួននៅទីនេះ ជាក់ស្ដែង គ្រាន់តែគម្រោងរបស់ សុកគា ដីឡូតិ៍ បានកើតមានរហូតដល់ ៤ គម្រោង ហើយស្ថិតក្នុងស្រុកសន្ទុកទាំងអស់ ដែលក្នុងនោះ គម្រោង ទី១ ទី២ និងទី៣ ត្រូវបានលក់ចេញអស់យ៉ាងជោគជ័យ ដោយនៅក្នុងគម្រោងគឺមានបង្កើតផ្សារ សាលារៀន ក្លឹបកីឡា គ្លីនិកឯកជន ទីចំណតរថយន្ត (បេនឡាន) ដែលធ្វើឱ្យអ្នកដែលរស់នៅក្នុងតំបន់ងាយស្រួលក្នុងការប្រកបអាជីវកម្ម។ ដោយឡែក សម្រាប់គម្រោងទី ៤ នេះ គឺមានរហូតដល់ទៅ ១៥ ហិកតា ស្ថិតនៅជាប់ផ្លូវជាតិ៦ តែម្ដង និងកាន់តែមានភាពល្អប្រសើរជាងគម្រោងមុនៗ ដែលក្រៅពីស្ថិតនៅជាប់ផ្លូវជាតិ គឺថែមទាំងមានប្រព័ន្ធធារាសាស្ត្រដ៏សំខាន់ប្រចាំខេត្តស្ថិតនៅពីក្រោយ ។
នៅក្នុងគម្រោងទី៤នេះ ក្រុមហ៊ុននឹងសាងសង់ជាផ្ទះល្វែង រួមជាមួយនឹងការពុះជាដីឡូតិ៍ជិត ១០០០ ឡូតិ៍ ក្នុងតម្លៃចាប់ពី ៦១២០ដុល្លារ ឡើងទៅតែប៉ុណ្ណោះ រួមជាមួយនឹងការបង់រំលោះរយៈពេលវែង ដើម្បីផ្តល់ជាជម្រើស និងលទ្ធភាពដល់អ្នកដែលមានចំណូលទាប តែមានបំណងចង់បានលំនៅដ្ឋាន ក៏ដូចជាដីសម្រាប់សាងសង់លំនៅដ្ឋានរស់នៅ ក៏ដូចជាចង់លក់បន្តយកចំណេញជាដើម ខណៈដែលក្រុមហ៊ុនក៏បានរៀបចំជាប្រពន្ធបង្ហូរទឹក បណ្តាញអគ្គិសនី ផ្លូវបេតុងធំទូលាយរួចជាស្រេច»។ អ្នកនាងបានកត់សម្គាល់ធ្ងន់ផងដែរថា នៅពេលដីខ្លីខាងមុខនេះ នឹងកើតមានគម្រោងថ្មីៗជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យតំបន់ខាងលើនេះក្លាយជាតំបន់លំនៅដ្ឋាន និងអាជីវកម្មបានយ៉ាងឆាប់រហ័សជាជាក់មិនខាន ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានលើកឡើងផងដែរថា សម្រាប់ដីដែលស្ថិតនៅជាប់ផ្លូវជាតិ៦ នឹងកាន់តែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន ដ្បិតដីនៅតំបន់នេះ មានសក្ដានុពល និងមានវិសាលភាពធំទូលាយនៅឡើយ ហើយការវិនិយោគទៅលើដីដែលមានឯកសារស្របច្បាប់ត្រឹមត្រូវ វាមិនបង្កឱ្យខាតបង់នោះទេ ។
គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងទី៤ របស់ក្រុមហ៊ុន សុខគា ដីឡូតិ៍ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិស្ដុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាបណ្ដុំរមណីយដ្ឋានជាច្រើន ដូចជា រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានបឹងសំរឹទ្ធិ , រមណីយដ្ឋានទំនប់៧មករា , រមណីយដ្ឋានទំបន់១មករា និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 089 886 000 / 098 255 562/ 097 8888 925 / 071 5555 224 ៕
https://www.facebook.com/WorldOfRealEstate100/
https://www.facebook.com/356525001423840/posts/549162275493444?sfns=xmwa