ខេត្តព្រះសីហនុ -ខេត្តជាំងស៊ូរបស់ចិនពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាឱ្យកាន់តែស៊ីជម្រៅ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាំ​ង​ស៊ូ របស់​ប្រទេស​ចិន បានបង្ហាញ​ឆន្ទៈ​រៀងៗ​ខ្លួន​ នឹង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព ​រវាង​ខេត្ត​ទាំង​២​ឱ្យ​ឈា​នៅ​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា និង​បន្ត​ខ្លាំង​ក្លាត​ទៅមុខទៀត ​រួមមាន​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ។

ការបង្ហាញ​ជំហរ​នេះ ​ធ្វើឡើង​នាឱកាស​ដែល​អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ជាំ​ង​ស៊ូ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​បាន​សម្តែង​ការគួរសម ពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​ ​លោក ស៊ី ឃុន​លីន កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​ ក្នុងឱកាស​នោះ លោកស៊ី ឃុនលី បាន​ណែនាំ​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ខេត្ត​ជាំ​ង​ស៊ូ និង​បាន​បញ្ជាក់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ យ៉ាង​ជ្រាលជ្រៅ ហើយ​ការឯកភាព​ដ៏​សំខាន់​ ដែល​សម្រេចបាន​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ​បានចង្អុលបង្ហាញ​ទិសដៅ ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​ពាក់ព័ន្ធ​សក្តានុពល​ខេត្ត ​ព្រះសីហនុ​វិញ​លោក​ថ្លែងថា​ ខេត្ត​ព្រះសីហនុ​ ជា​ច្រក​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុងការ​បើកចំហ​ទៅកាន់​ពិភព​ខាងក្រៅ ហើយ​ខេត្ត​ព្រះសីហនុ ​គឺជា​ខេត្ត​មិត្តភាព​របស់​ខេត្ត​ជាំ​ង​ស៊ូ និង​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ខេត្ត​ជាំ​ង​ស៊ូ  ក្នុងការ​ចូលរួម​ក្នុង​ការកសាង​រួមគ្នា​នៃ “​ខ្សែក្រវាត់ និង​ផ្លូវ​” ហើយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំង​២​ សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា និង​បន្ត​ខ្លាំងក្លា​ត​ទៅមុខទៀត​​។

លោក​បាន​បញ្ជាក់ថា ខេត្ត​ជាំ​ង​ស៊ូ មាន​ឆន្ទៈ​ក្នុងការ​បន្តធ្វើ​ការរួម​គ្នា ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​អាទិភាព ពិសេស​បន្ត​ពង្រីក​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ពង្រឹង និង​ពង្រីក​ការផ្លាស់ប្តូរ​វប្បធម៌ រួមគ្នា​លើកកម្ពស់​ការអភិវឌ្ឍ​ ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។ជាការ​ឆ្លើយតប លោក គួច ចំរើន បាន​ថ្លែងអំណរគុណ​ដល់​ខេត្ត​ជាំ​ង​ស៊ូ សម្រាប់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក ជាពិសេស​គាំទ្រ​ដល់​តំបន់​សេដ្ឋកិច្ច ​ពិសេស​ក្រុងព្រះសីហនុ ខណៈ​លោក​ថា ខេត្ត​ព្រះសីហនុ គឺជា​ចំណុច​សំខាន់​នៃ “គំរោងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​” ​ហើយ​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​ក្រុងព្រះសីហនុ បានទទួល​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​។

លោក​​បង្ហាញ​ក្តី​សង្ឃឹមថា​ “ខេត្ត​ទាំង​២​ នឹង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​មនុស្សធម៌ ហើយ​សហគ្រាស​ខេត្ត​ជាំ​ង​ស៊ូ កាន់តែច្រើន​នឹង​មក​បណ្តាក់ទុន​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រេចបាន​នូវ​វិបុលភាព​រួម និង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ខេត្ត​ទាំង​២។អ្នកជំនាញ​សេដ្ឋកិច្ច ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ខេត្ត​ទាំង​២ ដែលមាន​ឆន្ទៈ​ដើម្បី​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​រួមគ្នា ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

លោក​បន្តថា​ “ប្រសិនបើ​វិនិយោគិន​ចិន មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ពី​ខេត្ត​ព្រះសីហនុ​បន្ថែម ហើយ​ចង់​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ពិតមែន នោះ​ជាស​ញ្ញា​ល្អ​ និង​បង្ហាញ​ពី​ការរួមចំណែក​ធានា​ ដល់​និរន្តរភាព​សេដ្ឋកិច្ច​រយៈពេល​វែងរ​បស់​កម្ពុជា​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here