ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden ប្រមូលថវិកាបាន៤២៨លានដុល្លារពីការលក់ភាគហ៊ុន ដើម្បីសងបំណុល

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Country Garden បានប្រកាសឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូនេះថា ខ្លួនបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gold Ease Global ប្រមាណ ១,៧៩% ទៅឱ្យក្រុមហ៊ុន Zhuhai Wanda Commercial Management Group។

ការលក់ភាគហ៊ុនចំនួន១,៧៩%នេះ ស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៣,០៧ពាន់លានយ័ន(ប្រហែល៤២៨លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។ការប្រកាសដាក់លក់ភាគហ៊ុនដ៏ប្រញាប់ប្រញាល់នេះ បានធ្វើឡើង ស្របពេលដែលម្ចាស់បំណុលរបស់ក្រុមហ៊ុន Country Garden កំពុង ទាមទារការសងប្រាក់ ខណៈវិស័យអចលនទ្រព្យនៅប្រទេសចិនក៏កំពុង ប្រឈម ហានិភ័យកាន់តែខ្ពស់បន្ថែមទៀត។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិនមួយនេះបានលើកឡើងថា ពួកគេនឹងប្រើប្រាស់ថវិកា ដែលទទួលបានមកពីការលក់ភាគហ៊ុនទាំងនេះ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល ជាមួយម្ចាស់បំណុលបរទេស ឡើងវិញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Country Garden កំពុងជំពាក់បំណុលគេប្រហែល១៩០ពាន់លានដុល្លារ និងមានគម្រោងជាង៣.០០០ ដែលកំពុងស្ថិតនៅក្រោម ការសាងសង់នៅឡើយ។

កន្លងមក ក្រុមហ៊ុន Country Garden តែងតែព្យាយាមដោះស្រាយជាមួយម្ចាស់បំណុល តាមរយៈការរៀបចំ រចនាសម្ព័ន្ធបំណុល ប៉ុន្តែភាគីទាំងសងខាងមិនទាន់ឈានដល់ កិច្ចព្រមព្រៀងជាផ្លូវការ ជុំវិញការ ដោះស្រាយបញ្ហាមួយនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here