គម្រោងអភិវឌ្ឍន៍ទីក្រុងBanteay Srei Eco City បានបើកដំណើរការកោះឋានសួគ៌ជាមួយផ្ទះវីឡាដ៏ប្រណីត

0

ដោយ: គង់ លាងហួរ      

ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment Co., Ltd (SRI) បានបើកដំណើរការកោះឯកជនមួយ ដែលមានឈ្មោះថា “កោះឋានសួគ៌” ស្ថិតនៅក្នុងគម្រោងខ្នាតយក្ស Banteay Srei Eco City ។

Banteay Srei Eco City គឺជាគម្រោងប្រើប្រាស់ចម្រុះខ្នាតយក្ស ដែលកំពុងត្រូវបានអភិវឌ្ឍឡើងយ៉ាងសកម្ម លាតសន្ធឹងលើផ្ទៃដីប្រមាណ៣០០ហិកតា ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។លោកបណ្ឌិត Alexander Evengroen ដៃគូ និងជានាយកផ្នែកអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុន Strategic Realty Investment Co., Ltd  បានលើកឡើងថា “ខ្ញុំរីករាយយ៉ាងខ្លាំង ដែលបានមើលឃើញការវិវឌ្ឍន៍លើការរចនាគម្រោង Banteay Srei Eco City របស់យើងគឺកោះឋានសួគ៌”។

កោះឋានសួគ៌នេះ មានផ្ទះវីឡាដ៏ស្រស់ស្អាត និងប្រណីតចំនួន៧ និងត្រូវបានហ៊ុំព័ទ្ធទៅដោយទឹក ជាប់មាត់ស្ទឹងសៀមរាប ដែលស្ថិតក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប។លោកបណ្ឌិត Alexander បានមានប្រសាសន៍ឱ្យដឹងថា ស្ថាបត្យករ និងក្រុមការងាររបស់ក្រុមហ៊ុន SRI បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីបញ្ចប់ការរចនាផ្ទះវីឡា នៅលើកោះឋានសួគ៌ សម្រាប់បំពេញគម្រោង Banteay Srei Eco City ។

លោកបានបន្តថា យើង​បាន​បញ្ជាក់ និងធ្វើ​ឱ្យ​ប្រាកដ​ថា​ ក្រុមហ៊ុននឹង​សាងសង់វីឡា​ដ៏​ប្រណីត មានភាពច្នៃប្រឌិត និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដែល​នឹង​បន្សល់​ទុក​នូវ​កេរដំណែលដ៏អស្ចារ្យ។វីឡាទាំងនោះត្រូវបានសាងសង់ លើផ្ទៃដីប្រមាណ២.០០០ម៉ែត្រការ៉េ ហើយត្រូវបានដាក់ឈ្មោះដូចជា វីឡា Heritage Villa ទំហំ៤០០ម៉ែត្រការ៉េ វីឡា Diamond Villa ទំហំ៣៨៦ម៉ែត្រការ៉េ វីឡា Emerald Villa ទំហំ៣៩៤ម៉ែត្រការ៉េ និងវីឡា Sunshine Villa ទំហំ៣៩៤ម៉ែត្រការ៉េ។

លោកបណ្ឌិត Alexander Evengroen បានបន្ថែមថា នៅជាប់កោះឋានសួគ៌របស់យើង មានរបស់ជាច្រើនទៀត ដែលគួរឱ្យចាប់អារម្មណ៍ ដូចជាតំបន់សហគ្រាសធុនតូច និងមធ្យម សាលារៀន សាកលវិទ្យាល័យ ផ្សារទំនើប កន្លែងលេងកីឡា និងសួនទឹក ដីឡូតិ៍ ផ្សារក្នុងស្រុក សួនច្បារ កន្លែងលក់ទំនិញ កន្លែងស្រស់ស្រូបអាហារ តំបន់កសិកម្ម មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងសន្និបាត កីឡដ្ឋានបាល់ទាត់ និងអ្វីៗជាច្រើនផ្សេងទៀត។ក្រុមហ៊ុន Strategic Realty Investment Co., Ltd ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយសព្វថ្ងៃនេះ SRI គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា។

ដោយសារមានជំនាញជាសកលនៅក្នុងទីផ្សារ មហិច្ឆតាកំនើនដ៏រឹងមាំ និងគំនិតនៃការច្នៃប្រឌិតខ្ពស់ ក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងផ្តោតលើការរីកចម្រើន ការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ និងការរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។ជាមួយគ្នានេះ ក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីប្រែក្លាយខ្លួនជាក្រុមហ៊ុនដ៏ល្បីឈ្មោះ តាមរយៈការផ្តល់ជូននូវគុណភាពខ្ពស់ ភាពជឿជាក់ ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ភាពប្លែក និងទំនុកចិត្តដល់អតិថិជន។

លើសពីនេះ ស្តង់ដារខ្ពស់បំផុតនៃការរចនា និងសំណង់ និរន្តរភាព ការផ្តល់ត្រឡប់ទៅកាន់សហគមន៍ និងធម្មជាតិ ការបង្កើតឱកាសការងារ និងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើល គឺជាកម្លាំងចលករជំរុញរបស់ក្រុមហ៊ុន Strategic Realty Investment៕

LEAVE A REPLY

Please enter your comment!
Please enter your name here