កម្ពុជា​ជំរុញ​ឲ្យ​ថៃ​ពន្លឿន​​ចុះហត្ថលេខា​​លើ​​កិច្ច​​ព្រម​ព្រៀង​តភ្ជាប់​ផ្លូវដែក​

0

ដោយ​វុត្ថា

​ទីក្រុង​ហ្សឺណែវ​៖​ ​ជាថ្មី​ម្តង​ទៀត​ ​ភាគី​កម្ពុជា​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​ជួយ​ពន្លឿន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​នៃ​ប្រទេស​ទាំងពីរ​ ​ខណៈ​ដែល​កិច្ច​ព្រមព្រៀង​ទាំងនោះ​បាន​សិក្សា​រួចរាល់​ហើយ​នោះ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​មន្ត្រី​ជាន់ខ្ពស់​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ថៃ​នៅ​ឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី៨១​ ​របស់​គណៈកម្មាធិការ​ដឹកជញ្ជូន​ផ្លូវគោក​ ​អង្គការសហប្រជាជាតិ​លើក​ទី៨១​ ​ពី​ថ្ងៃទី១៩​-​២២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​លើកឡើង​ ​អំពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ស្តី​ពី​ ​កិច្ច​ព្រមព្រៀង​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​(​GMS​ ​CBTA​)​ ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃទី១២​ ​ដល់១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​សៀមរាប​ ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ទេស​រដ្ឋមន្រ្តី​ ​បាន​ជ​ម្រុ​ញ​ឲ្យ​ប្រទេស​ថៃ​ ​ខិតខំ​ពន្លឿន​ការងារ​ ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ព្រះរាជាណាចក្រ​ថៃ​ ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ពី​ ​ការចូលរួម​អនុវត្ត​កម្មវិធី​ប្រមូល​ផល​ដើមដៃ​របស់​កិច្ច​ព្រមព្រៀងCBTA​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ធ្លាប់​បាន​ឲ្យដឹង​ថា​ ​លោក​នឹង​អញ្ជើ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ​ឲ្យ​ជិះ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​តាមផ្លូវ​ដែក​ ​ក្រោយពី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​ថៃ​រួចរាល់​អស់​ហើយ​ ​តែរ​ហូត​ដល់ពេល​នេះ​ភាគី​ទាំងពីរ​ ​មិនទាន់​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​លោក​ ​Arkhom​ ​Termpittayapaisith​ ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ថៃ​បានឱ្យ​ដឹង​ដែរ​ថា​ ​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ថៃ​ ​និង​កម្ពុជា​នេះ​ ​នឹង​ត្រូវ​បើកដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ ​ដើម្បី​ឱ្យ​ប្រជាជន​ ​អាជីវករ​ ​ពាណិជ្ជករ​នៃ​ប្រទេស​ ​ទាំងពីរ​ដឹកជញ្ជូន​ទំនិញ​ ​ផលិត​ផល​ផ្សេង​ៗ​ចេញ​ ​ចូលកាន់​តែ​លឿន​ឆាប់​រហ័ស​ ​និង​ផ្ដល់​ភាព​ងាយស្រួល​ថែមទៀត​។​


កម្ពុជា​-​ ​ថៃ​ ​កាលពី​កន្លងទៅ​នេះ​បាន​ឯកភាព​គ្នា​ ​លើ​ការ​បញ្ចប់​នីតិវិធី​ ​និង​បែបបទ​ក្នុង​ការ​បើកដាក់​ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ ​សម្រាប់​ធ្វើដំណើរ​ឆ្លង​ ​កាត់តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​ដើម្បី​ឈាន​ទៅចុះ​ហត្ថលេខា​ ​និង​បើក​សម្ពោធ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​ ​និង​ថៃ​នា​ពេល​ខាងមុខនេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here