លក្ខខ័ណ្ឌអាកាសធាតុកាន់តែក្តៅ ការផ្តោតលើការអភិវឌ្ឍបៃតងកំពុងត្រូវបានយកចិត្តទុកដាក់

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការកើនឡើងកំដៅផែនដី និងលក្ខខ័ណ្ឌអាកាសធាតុកាន់តែក្តៅ បាននិងកំពុងផ្លាស់ប្តូរ​និន្នាការរស់នៅ ក្នុងពិភពលោក ពិសេសអ្នកអភិវឌ្ឈន៍អចលនទ្រព្យ។

ការវិនិយោគ ដែលផ្សារភ្ជាប់សំណង់ជាមួយធម្មជាតិ ដើមឈើ ទឹក បាននិងកំពុងអនុវត្តន៍កាន់តែច្រើន ឡើងពីអ្នកអភិវឌ្ឍន៍នានា ដើម្បីឲ្យមានភាពសមស្រប នឹងលក្ខខ័ណ្ឌបរិស្ថានផង និងនិន្នាការនៃការរស់នៅក្នុងសម័យថ្មីផង។​

ដោយមិនផ្តោតលើផលចំណេញតែម្យ៉ាង អ្នកអភិវឌ្ឍន៍បុរីសំណា​ងបាននិងកំពុងកែច្នៃ ព្រែកធម្មជាតិប្រវែងជាង១០០០ម៉ែត្រ ធ្វើជាទីសាធារណៈ ដែលអាចដើរកំសាន្ត អង្គុយជជែកគ្នា និងស្ទូចត្រីកំ​សាន្តនៅពេលល្ងាច និងពេលព្រឹកនាថ្ងៃឈប់សំរាកពីការងារ

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាននិងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បងដល់ការរស់នៅរបស់អតិថិជនបុរីវិមានសំណាងផ្តោត លើការសាងសង់វីឡាទោល និងផ្ទះអាជីវកម្ម ប៉ុន្តែផ្ទះអាជីវកម្មត្រូវបានលក់អស់ហើយ។ នេះបើតាមលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសារលើបណ្តាញទំនាក់ទំនងសង្គម។

បុរីវិមានសំណាង បាននិងកំពុងវិនិយោគដោយផ្តោតលើប្រព័ន្ឋ​ហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលមានផ្លូវធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនអគ្គលេខាធិការងគណស្ថាបត្យកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លក្ខខ័ណ្ឌអាកាសធាតុកាន់តែក្តៅ បានធ្វើឲ្យស្ងាបត្យករនានា ផ្តោតការយកចិត្តទុកដាក់ លើការសាងសង់សំណង់ ដែលមានលក្ខណៈសមស្រប ដែលផ្សារភ្ជាប់ដើមឈើ និងទឹក ដើម្បីឲ្យបរិស្ថានរស់នៅក្នុងលំនៅដ្ឋាន មានភាពត្រជាក់ និងមនោរម្យ។

លោកសាស្រ្តាចារ្យបញ្ជាក់ថា “បញ្ហាបរិស្ថានពិតជាទាមទារឲ្យមានការយកចិត្តទុកដាក់ ដល់គុណភាពបរិស្ថាន និងការរស់នៅរបស់​មនុស្សសម័យថ្មី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here