តើគម្រោងទីក្រុងខ្នាតយក្ស The Line អាចសម្រេចបានគោលដៅ នៅត្រឹមឆ្នាំ២០៣០ដែរឬទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត បានកាត់បន្ថយមហិច្ឆតា រយៈពេលមធ្យមរបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍តំបន់វាលខ្សាច់ទៅជាទីក្រុងខ្នាតយក្ស Neom ដែលជាគម្រោងតម្លៃរាប់ពាន់លានដុល្លារនៅក្នុងផែនការរបស់ព្រះអង្គម្ចាស់ Mohammed bin Salman។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប្រកាសអភិវឌ្ឍន៍គម្រោងនេះឡើង ក្នុងគោលបំណងដើម្បី ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដែលបច្ចុប្បន្ន កំពុងពឹងផ្អែកខ្លាំង ទៅលើការផលិតប្រេង ។នេះបើយោងតាមប្រភពដែលដឹងពីបញ្ហាខាងលើ។

នៅឆ្នាំ២០៣០ខាងមុខ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ធ្លាប់បានបង្ហាញក្តីសង្ឃឹមថា នឹងមានប្រជាជនចំនួន១,៥លាននាក់ចូលមករស់នៅក្នុងគម្រោង The Line ដែលជាទីក្រុងដ៏ធំល្វឹងល្វើយនាពេលអនាគត ដែលធ្វើឡើងអំពីកញ្ចក់។Saudis Scale Back Ambition for $1.5 Trillion Desert Project Neomប៉ុន្តែនៅពេលនេះ ក្រុមមន្ត្រីរំពឹងថា ទីក្រុង The Line នេះនឹងអាចផ្ទុកប្រជាជន រស់នៅមិនដល់៣០ម៉ឺននាក់ផង នៅឆ្នាំ២០៣០ខាងមុខ ដោយសារតែបញ្ហារអាក់រអួលមួយចំនួន។ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។

ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត ធ្លាប់បានថ្លែងអះអាងជាយូរមកហើយថា គម្រោងទីក្រុង The Line នឹងត្រូវបានសាងសង់ឡើងជាដំណាក់កាលៗ ដែលនឹងគ្របដណ្តប់លើតំបន់វាលខ្សាច់ ប្រវែង១៧០គីឡូ​ម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រ។

ទោះជាយ៉ាងណាក្តី ការសាងសង់គម្រោងខាងលើត្រូវបានគេរំពឹងថា នឹងអាចសម្រេចបានវឌ្ឍនភាព ត្រឹមតែ២,៤គីឡូម៉ែត្រប៉ុណ្ណោះនៅឆ្នាំ២០៣០។ នេះបើយោងតាមប្រភព ដែលដឹងពីបញ្ហា តែសុំមិនបញ្ចេញឈ្មោះ។

ជាលទ្ធផល ក្រុមហ៊ុនអ្នកម៉ៅការយ៉ាងតិចបំផុតចំនួន១ បានចាប់ផ្តើមបញ្ឈប់ការងាររបស់កម្មករមួយចំនួន ដែលខ្លួនបានជួលឱ្យធ្វើការនៅក្នុងគម្រោងThe Line ខាងលើ។ នេះបើយោងតាមឯកសារ ដែលត្រូវបានប្រទះឃើញដោយសារពត៌មាន Bloomberg ។យោងតាមប្រភពដែលដឹងពីបញ្ហានេះបានទម្លាយថា ការបោះជំហានថយក្រោយ នៅក្នុងការអភិវឌ្ឍន៍ទីក្រុង The Line កើតឡើង ស្របពេលដែលរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់អនុម័តថវិកាសាងសង់ទីក្រុង Neom សម្រាប់ឆ្នាំ២០២៤នៅឡើយ។

ប៉ុន្តែជុំវិញបញ្ហានេះ ក្រុមអ្នកតំណាងទីក្រុង Neom និងមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត ដែលជាអង្គភាពសំខាន់ កំពុងផ្តល់មូលនិធិដល់គម្រោងនេះ បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីនោះទេ។

ទីក្រុង The Line គឺជាផ្នែកមួយ នៃផែនការបង្កើតទីក្រុងខ្នាតយក្ស Neom ដែលរួមមានទីក្រុងឧស្សាហកម្ម កំពង់ផែ និងការអភិវឌ្ឍន៍ទេសចរណ៍។ ទីក្រុងនេះក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា Asian Winter Games នៅឆ្នាំ២០២៩ ដែលគ្រោងរៀបចំនៅរមណីយដ្ឋានភ្នំមួយ ដែលមានឈ្មោះថា Trojena៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here