ម៉ាឡេសុីគ្រោងអភិវឌ្ឍន៍តំបន់ទាក់ទាញទេសចរណ៍បន្ថែមនៅក្នុងទីក្រុងឌីជីថល i-City

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: i-City ជាទីក្រុងឌីជីថលឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី បានដាក់បង្ហាញគម្រោងអគារសួនកំសាន្ត SkyCity Tower ដែលមានកម្ពស់៦០ម៉ែត្រផុតពីផ្ទៃដី។នេះបើយោងតាមសារពត៌មាន NST Online។

មន្ត្រីជាន់ខ្ពស់ម៉ាឡេសុីមួយរូប បានលើកឡើងថា គោលដៅទាក់ទាញថ្មី រួមជាមួយនឹងផលិតផលទេសចរណ៍ដែលមានស្រាប់នៅក្នុងទីក្រុង i-City នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញយុទ្ធនាការ “Visit Selangor”ឆ្នាំ២០២៥ឱ្យទទួលបានជោគជ័យ។ តំបន់នេះរំពឹងថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន៥លាននាក់នៅឆ្នាំក្រោយ។

ទីក្រុងឌីជីថល i-City មានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរយារណាស់មកហើយ និងបានបោះជំហានឈានមុខគេក្នុងការអភិវឌ្ឍន៍ទីក្រុង និងទីតាំងទេសចរណ៍នៅក្នុងរដ្ឋ Selangor។បច្ចុប្បន្ន i-City បានក្លាយ​ជា​មជ្ឈមណ្ឌល​មួយ​ ដែលអាចជួយឱ្យ​អាជីវកម្ម​ក្នុង​ស្រុក​រីក​ចម្រើន ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​លំហូរ​ភ្ញៀវ​ទេសចរណ៍ និង​សេដ្ឋកិច្ច​។

រដ្ឋបាលរដ្ឋ Selangor បានកត់សម្គាល់ថា ទីក្រុង i-City បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់ឧស្សាហកម្មទេសចរណ៍តាមរយៈការផ្តល់សកម្មភាពកម្សាន្ត និងបដិសណ្ឋារកិច្ច ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅបែបសកល។

អគារប៉ម SkyCity Tower កំពស់៦០ម៉ែត្រនេះ ដែលមានបំពង់បង្ហូរទឹកធ្វើអំពីកញ្ចក់(Water Slide) ប្រវែង៦០០ម៉ែត្រ នឹងក្លាយជាលក្ខណៈពិសេសប្លែកសម្រាប់តំបន់ទេសចរណ៍របស់ទីក្រុងឌីជីថល i-City ក្នុងពេលឆាប់ៗនេះ។

SkyCity គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលជាមួយនឹងថ្ងៃកំណើតរបស់ព្រះចៅស៊ុលតង់ Sultan Sharafuddin Idris Shah ថ្នាក់ដឹកនាំកំពូលនៃរដ្ឋ Selangor របស់ម៉ាឡេសុី៕ ប្រភព: NST Online ៕

LEAVE A REPLY

Please enter your comment!
Please enter your name here