ដោយៈ គង់ សូរិយា
កណ្តាលៈ ជាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកលំដាប់យក្សមួយ OCICបាន និងកំពុងបោះទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ទីក្រុងរណបធំមួយលើផ្ទៃដី៣០ហិកតា លើដំណាក់កាលទី១ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ។
គម្រោងអចលទ្រព្យថ្មីនេះ ស្ថិតលើផ្លូវ៦០ម៉ែត្រ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ កំពុងដំណើរការសាងសង់និងបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស(Pre-Sale) ចំណេញលើចំណេញ និងកំពុងបើកលក់ដំណាក់កាលទី២ បន្ទាប់ពីទទួលបានការគាំទ្រនិងជោគជ័យលើគំរោងដំណាក់កាលទី១។
ក្រុមហ៊ុនOCICមានផែនការអភិវឌ្ឍTIA CITY មានផែនការអភិវឌ្ឍន៍លើផ្ទៃដីរហូតដល់២០០ហិកតា ដែលនឹងមានសាងសង់ផ្ទះអាជីវកម្ម ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកមុំ្ចម្រុះ និងសួនកម្សាន្តនានាជាដើម។
គម្រោងTerra ជាគម្រោងថ្មីដំបូងគេនៃគម្រោងធំTIA CITY ដែលអភិវឌ្ឍដោយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ដែលបានបើកលក់ជាផ្លូវការក្នុងតម្លៃពិសេស ត្រឹមតែ៦ម៉ឺនដុល្លារជាងប៉ុណ្ណោះ ជូនដល់អតិថិជន។
ទីតាំងល្អ បានទាំងប្រកបអាជីវកម្ម បានទាំងរស់នៅ ស្ថិតនៅតំបន់សក្តានុពល ចរាចរណ៍ទៅមកងាយស្រួលលើផ្លូវ60 ម៉ែត្រ គម្រោងTerra ជិតព្រលានយន្តហោះអន្តរជាតិថ្មី ជាមួយលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន៖
👉កក់ប្រាក់មុនតិច
👉បង់ប្រចាំខែទាប
👉បង់ឥតការប្រាក់រយៈពេលវែង
👍អញ្ជើញមកមុន នឹងទទួលបានឱកាសមុន
👍មកមុន ទទួលបានចំណេញមុនប
យោងតាមព៌ត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា បើមិនមានការប្រែប្រួលទេ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរជាផ្លូវការជើងហោះហើរ ទទួលភ្ញៀវជាតិ-អន្តរជាតិ ចរាចរណ៍ មមាញឹក ព័ន្ធជុំវិញដោយផ្សារទំនើបៗ គម្រោងធំៗ ផ្លូវធំ ទូលាយ ងាយស្រួលចរាចរណ៍ទៅមក ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មបាន៕