ការសិក្សា: តើដីនៅរាជធានីភ្នំពេញមានតម្លៃខុសគ្នាកម្រិតណាបើធៀបនឹងបណ្តាទីក្រុងផ្សេងទៀតក្នុងប្លុកអាស៊ាន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិដ្ឋភាពទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ានបានឆ្លងកាត់នូវការផ្លាស់ប្តូរយ៉ាងលឿន ខណៈស្ថានភាពតម្លៃដីនៅតាមរដ្ឋធានី និងរាជធានីក្នុងតំបន់អាស៊ាន អាចឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ទីក្រុង និងទំនុកចិត្តរបស់អ្នកវិនិយោគ។

ខាងក្រោមនេះជាទិន្នន័យចុងក្រោយស្តីពីតម្លៃដីនៅតាមបណ្តាទីក្រុងនានាក្នុងតំបន់អាស៊ាន :

ទី១: រាជធានីភ្នំពេញ

ដីនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាមានតម្លៃជាមធ្យមចំនួន៤.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីនៅខណ្ឌសំខាន់ៗដូចជា ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង និងខណ្ឌ៧ មករា មានតម្លៃចាប់ពី១៣.០០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។

ទី២: រដ្ឋធានីហាណូយ

ដីនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមមានតម្លៃជាមធ្យមចំនួន៣.០១៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីនៅតំបន់កណ្តាលទីក្រុងហាណូយនៅតែមានតម្លៃសមរម្យ។ ផ្ទុយទៅវិញ តម្លៃដីនៅតំបន់ជាយក្រុងកំពុងកើនឡើង ខណៈតម្លៃផ្ទះវីឡានៅទីនោះអាចមានទំហំទឹកប្រាក់ចំនួន១០.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៣: ទីក្រុងម៉ានីល

ដីនៅរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីនមានតម្លៃជាមធ្យមចំនួន២.៤៩៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទោះជាយ៉ាងណា តម្លៃដីនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលដូចជា តំបន់ Makati និងតំបន់ BGC មានទំហំទឹកប្រាក់ខ្ពស់កប់ពពក។

ទី៤: ទីក្រុងគូឡាឡាំពួរ

ដីនៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីមានតម្លៃជាមធ្យមចំនួន២.៤២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីនៅទីក្រុងមួយនេះមានតម្លៃសមរម្យបើធៀបនឹងបណ្តាទីក្រុងនានាក្នុងតំបន់។ ការអភិវឌ្ឍន៍អគារខ្ពស់ៗកប់ពពក និងអគារប្រើប្រាស់ចម្រុះបានលេចត្រដែតឡើងពាសពេញទីក្រុងគូឡាឡាំពួរ ។

ទី៥: ទីក្រុងសិង្ហបុរី

ដីនៅទីក្រុងសិង្ហបុរីមានតម្លៃជាមធ្យមចំនួន១៧.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីក្រុងសិង្ហបុរីជាទីផ្សារដីធ្លីថ្លៃបំផុតក្នុងតំបន់អាស៊ាន។ រដ្ឋាភិបាលសិង្ហបុរីបានដាក់ចេញគោលនយោបាយ​ប្រើប្រាស់​ដីយ៉ាង​តឹងរ៉ឹង ដោយសារប្រទេសនេះមានផ្ទៃដីតូច។

ចំណែក ដីនៅដីពាណិជ្ជកម្ម ដូចជា តំបន់ Marina Bay តំបន់ Orchard និងតំបន់ Raffles Place អាចមានតម្លៃលើសពី២៥.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Global Property Guide ៕

LEAVE A REPLY

Please enter your comment!
Please enter your name here