ចំណេះដឹង​! គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការជួល​ និង​ទិញ​ផ្ទះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទាំង​ការជួល​ និង​ការទិញ​ផ្ទះ​សម្រាប់​រស់នៅ​សុទ្ធតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​ដូចគ្នា​។ ការជួល​ផ្ទះ​ធ្វើឲ្យ​លោក​ អ្នក​មិន​ចំណាយ​ថវិការ​ច្រើន​ក្នុង​ពេល​ខ្លី​។ ចំនែក​ឯការទិញ​ផ្ទះ​វិញ​ អាច​ផ្តល់​លោកអ្នក​នូវ​សុវត្ថិភាព​រយៈពេល​វែង​។

សូម​មើល​ពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​ដូច​ខាងក្រោម​៖

គុណសម្បត្តិ​នៃ​ការទិញ​ផ្ទះ​

• ​មានផ្ទះ​ផ្ទាល់ខ្លួន​ផ្តល់​នូវ​សុវត្ថិភាព​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ ព្រមទាំង​ទ្រព្យសម្បត្តិ​ និង​ការ​រីកចម្រើន​ផ្ទាល់ខ្លួន​។

• ​តម្លៃ​នៃ​ផ្ទះ​នឹង​កើនឡើង​តាមពេលវេលា​ លោកអ្នក​នឹង​បាន​ប្រាក់ចំណេញ​ពេល​ដែល​លក់​ត្រូវពេល​ល្អ​។

• ​ផ្ទះ​ផ្ទាល់ខ្លួន​ជា​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​អ្នក​ ដូច្នេះ​លោកអ្នក​មាន​សិទ្ធិ​និង​សេរីភាព​ក្នុង​គ្រប់ការ​ទាំងអស់​ក្នុង​ផ្ទះ​។

• ​មានផ្ទះ​ផ្ទាល់ខ្លួន​នឹង​ធ្វើឲ្យ​លោកអ្នក​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​។ លោកអ្នក​អាច​ផ្លាស់​ប្តូរ​ការ​តុបតែង​ កែច្នៃ​ទីធ្លា​ថ្មី​ ឬអ្វី​ផ្សេង​តាមចិត្ត​ប្រាថ្នា​។

• ​លោកអ្នក​អាច​ទិញ​ហើយ​ដាក់​ជួល​វិញ​ វា​នឹង​ផ្តល់​ប្រាក់ចំណូល​ដែល​លោកអ្នក​អាចយ​កវា​ទៅ​បង់​រំលស់​ផ្ទះ​នោះ​បាន​។

• ​បើ​លោកអ្នក​ជា​ម្ចាស់ផ្ទះ​មា្នក់​ ដែល​បង់​រំលស់​ទៀងទាត់​ តាមពេលវេលា​បាន​ល្អ​នោះ​លោកអ្នក​នឹង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​ ដែល​វា​មានប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​អ្នក​និង​កម្ចី​ពេលក្រោយ​។

• ​លោកអ្នក​មាន​ជម្រើស​ ដោយ​អាចយ​កប្លង់ផ្ទះ​ទៅ​តម្កល់​បញ្ចាំ​ ក្នុងករណី​មាន​តម្រូវការ​បន្ទាន់​ ឬទិញ​របស់​ធំដុំ​ណាមួយ​។

គុណវិបត្តិ​នៃ​ការទិញ​ផ្ទះ​

• ​ពេល​មានផ្ទះ​ផ្ទាល់ខ្លួន​លោក​ អ្នក​ត្រូវ​ទទួលខុសត្រូវ​លើ​ប្រាក់បង់​រំលស់​ និង​ការ​ថែ​ទំា​ផ្ទះ​។

• ​មា្ចស់​ផ្ទះ​ត្រូវ​មាន​កាតព្វកិច្ច​ដូចជា​ បង់ពន្ធ​ផ្ទះ​ បង់​ធានារ៉ាប់រង​ និង​ការ​ថែ​ទំា​ផ្ទះ​។

• ​មា្ចស់​ផ្ទះ​នឹង​ប្រឈម​ក្នុង​ការ​លក់​មិនបាន​ប្រាក់ចំណេញ​ បើសិនជា​មាន​បញ្ហា​សេដ្ឋកិច្ច​ឬក៏​ទីតាំង​លែង​មាន​អំណោយផល​។

• ​លោកអ្នក​ដែល​ជា​ម្ចាស់ផ្ទះ​ នឹង​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ពេល​ ដែល​ត្រូវការ​ផ្លាស់​ប្តូរ​ ពីព្រោះ​ត្រូវ​រង​ចំា​ផ្ទះ​លក់ដាច់​ទើប​អាច​ទៅ​បាន​។

គុណសម្បត្តិ​នៃ​ការជួល​ផ្ទះ​

• ​ការជួល​ផ្ទះ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ ជាពិសេស​បើសិនជា​អ្នកមាន​ការ​ផ្លាស់​ប្តូរ​កន្លែង​ការងារ​ ឬក៏​ចូលចិត្ត​ក្នុង​ការ​ផ្លាស់ទី​លំនៅ​។

• ​ក្នុងនាម​ជា​អ្នកជួល​ផ្ទះ​ លោកអ្នក​អាច​មានលទ្ធភាព​ជួលផ្ទះ​នៅ​តំបន់​ ដែល​លោកអ្នក​មិន​មានលទ្ធភាព​ទិញ​បាន​។

• ​បើសិនជា​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​ទីលំនៅ​ លោកអ្នក​នឹង​មិន​ឈឺក្បាល​ក្នុង​ការ​រក​អ្នក​មក​ថែ​ទំា​ផ្ទះ​ឬត្រូវ​បារម្ភ​ក្នុង​ការ​លក់​មុននឹង​ចេញ​។

• ​បន្ទាប់ពី​បង់ថ្លៃ​ឈ្នួល​ផ្ទះ​រួច​ លោកអ្នក​អាច​ប្រើប្រាស់​ប្រាក់​ ដែល​នៅសល់​យក​ទៅ​បង់​រំលស់​ផ្ទះ​ឬក៏​វិនិយោគ​ក្នុង​អាជីវកម្ម​។

​គុណវិបត្តិ​នៃ​ការជួល​ផ្ទះ​

• ​អ្នកជួល​ត្រូវ​គោរព​តាមច្បាប់​របស់​កិច្ចសន្យា​ ដែល​វា​អាច​ប៉ះពាល់​ដល់​សេរីភាព​មួយចំនួន​ក្នុង​ការប្រើ​ប្រាស់​។

• ​លោកអ្នក​មិន​អាច​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់​ទាល់តែ​មានការ​អនុញ្ញាត្ត​ពី​ម្ចាស់ផ្ទះ​។

• ​ការជួល​នឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍អ្វី​ពី​ទ្រព្យសម្បត្តិ​នោះ​ឡើយ​ ហើយក៏​នឹង​មិន​ក្លាយជា​កម្ម​សិទ្ធ​របស់​អ្នកជួល​នៅ​ថ្ងៃណាមួយ​ដែរ​។ ផ្ទុយទៅវិញ​អ្នកជួល​ប្រៀប​ដូចជា​ជួយ​បង់ថ្លៃ​រំលស់​ផ្ទះ​ជំនួស​ម្ចាស់ផ្ទះ​ទៅវិញ​។

• ​អ្នកជួល​មិន​មានអំណាច​ក្នុង​ការគ្រប់គ្រង​លើ​បញ្ហា​អតិផរណា​ទេ​។

• ​ផង​ដែរ​គឺ​មិន​មានការ​សន្យា​ថា​ តម្លៃ​ឈ្នួល​នឹង​នៅ​ថេរ​បន្ទាប់ពី​បញ្ចប់​កិច្ចសន្យា​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here