កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ

0
កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានលើកឡើង​ថា បើទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​ជា​សកល​នាពេលនេះ តែ​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​ក្នុងស្រុក លើ​វិស័យ​អចលនទ្រព្យ​ក្រោម១លាន​ដុល្លារ​អាមេរិក។

កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ

នាយិការ​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា​បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះ​ថា បើ​មើ​លពី​ស្ថានភាព​ជាក់ស្តែង​ហាក់​មាន​ស្ថានភាព​ស្ងប់ស្ងាត់ តែ​យ៉ាងណា​ស្ថិតនៅក្នុង​ស្ថានភាព​នេះ ក៏​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ ក្នុងតម្លៃ១លាន​ដុល្លារ​អាមេរិក  តែ​មិន​ច្រើ​នោះទេ។

លោកស្រី​បន្តថា “ការវិនិយោគ​នៅក្នុង​ស្រុក​នៅតែមានមួយៗ ស្ថិតនៅក្នុង​ទំហំ​វិនិយោគ ដែលមាន​តម្លៃ​កន្លះ​លាន​ដុល្លារ​អាមេរិក តែបើ​ការវិនិយោគ​មកពី​ក្រៅ​ស្រុក​វិញ គឺ​មិនមាន​នោះទេ ដោយសារ​វិនិយោគិន មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ Covid-19  ដែល​កំពុងមាន​ការរីក​រាល​ជាស​កល។  ម្យ៉ា​ទៀត​គម្រោង​វិយោគ​ចាប់ ២ ទៅ៣លាន​ដុល្លារ​អាមេរិក គឺ​មិនមាន​នោះទេ។

លោកស្រី​អាន សុ​ធីតា​បន្ថែមទៀតថា គម្រោង​វិនិយោគធំៗទាំងអស់ មកពី​ក្រៅប្រទេស ត្រូវបាន​ពន្យា​ពេល​រហូតមក​ដល់ពេលនេះ  បើទោះបី​កម្ពុជា​មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ Covid-19 មាន​ចំនួន​ច្រើន​យ៉ាងណាក្តី តែ សម្រាប់​ស្ថានភាព​នៅក្នុង​ពិភពលោក​ក៏​ពុង​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ទាំង​សេដ្ឋកិច្ច និង​វិនិយោគ។

លោកស្រី​បន្តថា គម្រោងមួយៗក្រោម១លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ទទួលបាន​នៅពេលនេះ គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន ខុន​ដូ និង​ដីធ្លី​ជាដើម។ យ៉ាងណា​លោកស្រី​រំពឹងថា ក្រោយពី​ស្ថានភាព​នៃ​ជំងឺ Covid-19 ស្ងប់ស្ងាត់ និង​ធូរស្រាល​ឡើងវិញ គម្រោង​វិនិយោគ​វិនិយោគ​ជាច្រើន​នឹង​ចាប់ផ្តើម​ពុះ​គ​ជ្រោ​ល​ឡើងវិញ។

អ្នកនាំពាក្យ​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​សេង ឡូត ធ្លាប់បាន​អះអាង​ដែរ​ថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០កន្លង​ក​មកនេះ កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ជា​ហូរហែរ បើទោះបី​ក​ពិភពលោក​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារ​សារ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ Covid- 19 ។

លោក​បន្តថា “យើង​និយាយ​ទៅ​ហាក់បីដូចជា​គេ​មិន​ជឿ តែ​សំណើរ​នៅតែមាន​ការកើនឡើង។ នេះ​បើ​ពិនិត្យ​ទៅលើ​ការស្នើសុំ​សាងសង់ តែ​យើង​មិនទាន់បាន​ទៅពិនិត្យ​ជាក់ស្តែង​នៃ​សាងសង់​ថា​យ៉ាងម៉េច​នៅឡើយ​ទេ។ លោក​បន្ថែមថា “គម្រោង​ដែល​គេ​ស្នើសុំ​សាងសង់ មាន​ទាំង​បុរី អគារ​ខ្ពស់ លំនៅឋាន រោងចក្រ និង​អាគារ​ស្នាក់នៅ​រួម​ជាដើម ហើយ​បើ​ពិនិត្យមើល​ជាក់ស្តែង មាន​កំណើន​ខ្ពស់ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៩ តែ​ខ្ញុំ​មិន​ចាំ​ភាគរយ​ទេ តែមាន​កំណើន​ខ្ពស់។

លោក​សេង ឡូត បន្ថែមថា យើង​មិនទាន់​ដឹងថា​ទៅមុខទៀត វា​យ៉ាង​មិច​នោះទេ តែ​យើង​រង់់​ចាំមើល​ទាំងអស់គ្នា។ តែ​លោ​កថា​ជារួម​មិន​ថា​នៅតែ​ស្រុក​យើង​នោះទេ នៅ​ស្រុក​គេ​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន ពី​បញ្ហា​ឆ្លង​នៃ​ជំងឺ Covid-19 នេះដែរ។ ចឹ​ង​ទេ យើង​រង​ចាំមើល​ស្ថានភាព​នេះ ទាំងអស់គ្នា​ត​ទៅមុខទៀត។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា តម្លៃ​ទំហំ​ទុនវិនិយោគ​វិស័យ​សំណង់ ទូទាំងប្រទេស​នៅ​ឆ្នាំ២០១៩ មានតម្លៃ​សរុប​ប្រមាណ​ជាង១១ពាន់​លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង​ជាង៧៨ភារ​គរ​យ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨ ។

របាយការណ៍​ដដែល​ប​ន្ត​ថា ការកើនឡើង​នៃ​ទំហំ​វិនិយោគ ក៏ដូចជា​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៩ ដោយសារ​តែមាន​គម្រោង​សាងសង់​ជាច្រើន រួមមាន​អគារ​ពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹប​កម្សាន្ដ គម្រោង​សាងសង់​ផ្សារ​ទំនើប អគារ​ការិយាល័យ សំណង់​អគារ​ស្នាក់នៅ​រួមខ្ពស់ៗ សំណង់​លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង និង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here