ដោយ៖ ប៊ី
ភ្នំពេញ៖ គម្រោងខុនដូ Urban Village ដែលជាគម្រោងទទួលបានពានរង្វាន់យ៉ាងច្រើនរហូតទៅដល់ ១៣ពានពីកម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Property Awards ក្នុងឆ្នាំ ២០១៩ និង ២០២០ និងជាគម្រោងតែមួយគត់មកពីប្រទេសកម្ពុជាបានឈ្នះពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅអាស៊ី ហើយទើបនឹងបើកសម្ពោធដំណាក់កាលទី២របស់ខ្លួនកាលពីដើមឆ្នាំនេះបានកំពុងបង្ហាញកិត្យានុភាព របស់ខ្លួននៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីគម្រោងដំណាក់កាលទី១ត្រូវបាន បញ្ចប់ប្រកបដោយភាពជោគជ័យជាមួយយូនីតសរុប៨២៨លក់អស់ទាំងស្រុងត្រឹមរយៈពេល៩ខែប៉ុណ្ណោះ។
ពានរង្វាន់ក្នុងឆ្នាំ ២០១៩
១. គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា
២. គម្រោងខុនដូល្អដាច់គេនៅក្នុងរាជធានីភ្នំពេញ
៣. គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ
៤. គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ
៥. គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ
ពានរង្វាន់ក្នុងឆ្នាំ ២០២០
១ ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត
២ ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត
៣ គម្រោងខុនដូល្អដាច់គេក្នុងរាជធានីភ្នំពេញ
៤ គម្រោងការិយាល័យល្អដាច់គេ
៥ គម្រោងការិយាល័យធ្វើការរួមល្អដាច់គេ
៦ គម្រោងរចនាម៉ូតស្ថាបត្យាកម្មការិយាល័យល្អដាច់គេ
៧ គម្រោងខុនដូល្អដាច់គេនៅកម្ពុជា
គម្រោងអភិវឌ្ឍន៍ដែលផ្តល់ជូននូវអគារលំនៅឋានមានតំលៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្មដ៏ល្អនេះ គឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះដោយភ្ជាប់ជាមួយ ទេសភាពធម្មជាតិនៅកណ្តាលទីក្រុង។
គម្រោងខុនដូ Urban Village ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍសរុបទំហំ ៧៦០ ០០០ ម៉ែត្រការ៉េ។ គម្រោងនេះមានបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ ២ ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតក្នុងរាជធានីភ្នំពេញ។
លម្អិតអំពីគម្រោង Urban Village ដំណាក់កាលទី២
ចំពោះគម្រោងតំណាក់កាលទី២នេះមានចំនួន៤ អគារ ដែលមានកម្ពស់ ១៥០ ម៉ែត្រ ជាមួយយូនីតសរុប ១៨០០ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ ។
ទាក់ទងនឹងកត្តាសុវត្ថិភាពបរិវេណអគារខុនដូនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខទំនើប
បំផុតដែលមានការត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងដើម្បីផ្តល់ជូននូវសន្ដិសុខ និងសុវត្ថិភាពខ្ពស់បំផុតទៅដល់អ្នករស់នៅក្នុងខុនដូ។
អគារខុនដូដ៏ប្រណិតនេះ ត្រូវបានរចនាឡើងសម្រាប់ការរស់នៅ និងកម្សាន្ត ហើយ ៤៥ ភាគរយនៃផ្ទៃអភិវឌ្ឍសរុបត្រូវបានរក្សាទុកធ្វើជាសួនច្បារបៃតង និងកន្លែងសម្រាកលេង។
ផ្នែកដ៏អស្ទារ្យមួយទៀតនៃគម្រោងនេះគឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានភាពរស់រវើក និងមានទីតាំងស្ថិតនៅជាប់ជាមួយគម្រោងខុនដូនេះផ្ទាល់តែម្តង។
វាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងធ្វើការរួមធំជាងគេនៅ កម្ពុជាផងដែរ។
មជ្ឈមណ្ឌល Factory Phnom Penh នេះក៏មានការិយាល័យ សាលាមតេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរូប សួនកុមារ ទីលានជិះបន្ទះក្តារ ទីលានបាល់បោះ បណ្ណាល័យ កន្លែងលោតលេងដំបូងគេនៅកម្ពុជា កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ធំជាងគេនៅកម្ពុជា ហាងលក់ទំនិញផ្សេងៗ និងបរិក្ខារជាច្រើនផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Urban Village សូមទាក់ទងទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល [email protected]