ដោយ វឌ្ឍនៈ
ភ្នំពេញ៖ វិស័យវិស័យអចលនទ្រព្យនៅតំបន់វាលវែងនៃខេត្តពោធិ៍សាត់ បាននិងកំកុងមានសកម្មភាពរីកចំរើនទាំងការទិញ និងលក់ ដែលជំរុញឱ្យវិស័យដីធ្លីនៅក្នុងតំបន់មានមានកំណើនជាបន្តបន្ទាប់ និងបន្ទាប់ពីមានហេដ្ឋាចនារចនាសម្ព័ន្ធស្អាតព្រមគម្រោងអភិវឌ្ឍន៍ជាច្រើន។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជា ប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា សកម្មភាពនៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅតំបន់វាលវែងបាននឹងកំពុងរីកចំរើន ដោយសារតែតំបន់នេះ ជាតំបន់ថ្មី ហើយមានមានគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៅកាន់ទីនោះ។
លោកបន្តថា “មានកត្តាមួយចំនួនដែលធ្វើឱ្យតំបន់មានការរីកចំរើន គឺជាតំបន់ថ្មី ដែលជាឱកាសសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ និងមានធនធានធម្មជាតិច្រើន ដោយមានភ្នំព័ទ្ធជុំវិញអមដោយផ្លូវស្អាត” ។
លោកបន្ថែមថា “ប៉ុន្តែទោះយ៉ាងណាតំបន់នេះរីកចំរើនទៅលើដីសម្រាប់វិនិយោគលើវិស័យកសិកម្ម ប៉ុន្តែ សម្រាប់ដីឧស្សាហកម្មវិញមិនទាន់រីកចំរើននៅឡើយដោយទាមទាក្នុងរយៈពេលយូបន្ថែមទៀត” ។ លោកបន្ថែមថា “តំបន់នេះ តម្លៃដីធ្លីនៅមានស្ថានភាពធូថ្លៃទៅតាមប្រភេទដី គឺក្រោម ១ ដុល្លារ ឬ ១ ដុល្លារកន្លះក្នុងមួយម៉ែត្រការ៉េដូច្នេះហើយបានជាវិនិយោគិនសម្រុកទៅស្វែងរកឱកាសវិនិយោគនៅតមប់នោះ” ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីពេលថ្មីៗនេះថា នៅថ្ងៃខាងមុខនេះ អាស្រ័យដោយបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់មានភាពល្អប្រសើរ បម្រើដល់វិស័យដឹកជញ្ជូន ជាពិសេសមានបណ្តាញអគ្គិសនីគ្រប់គ្រាន់ តំបន់វាលវែងអាចនឹងមានការអភិវឌ្ឍក្នុងកម្រិតខ្ពស់។
សម្ដេចតេជោបន្តថា “តំបន់នេះស្ថិតនៅចំចំណុចកណ្តាល ចឹងកុំនាំគ្នាលក់ដី….លក់ក៏លក់ អាណាត្រូវប៉ាន់លក់…ដើម្បីឱ្យគេធ្វើសណ្ឋាគារ ធ្វើរោងចក្រនៅថ្ងៃក្រោយ” ។ សម្ដេចបន្តថា “បន្តិចទៀត អាចនឹងមានរោងចក្របង្កើតនៅកន្លែងនេះ ព្រោះវាងាយស្រួល ក្នុងការដឹកជញ្ជូនចេញធ្លាក់ទៅខេត្តត្រាត ទៅចុះនៅសមុទ្រទឹកជ្រៅ ហើយតំបន់ទាំងនេះ ជាតំបន់ដែលមានផ្លូវដឹកជញ្ជូន មានទាំងអគ្គិសនី ចឹងទេនៅថ្ងៃក្រោយអាចនឹងក្លាយទៅជាកន្លែងដែលមានការអភិវឌ្ឍមួយក្នុងកម្រិតខ្ពស់” ។
ផ្លូវជាតិលេខ៥៥ ដែលពត់ពេនប្រៀបបានដូចអន្ទង់អាំង ឬហៅថា បុប្ផាលាក់ខ្លួន ចាប់តាំងពីដាក់ឱ្យដំណើការ និង តំបន់ភ្នំ ១៥០០ គឺជាគោលដៅទេសចរណ៍មួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវជាតិ និងអន្តរជាតិ និងមានរម្មណីយដ្ឋានទឹកធ្លាក់ថ្មដាតូច មានចម្ងាយ ៥០គីឡូម៉ែត្រពីទីរួមស្រុកវាលវែង និងមានចម្ងាយ១៥៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានក៏បានដាក់ចេញផែនការ នូវការអភិវឌ្ឍន៍តំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់វាលវែងនេះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិសម្រាប់បំរើជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕