ដោយ ហ្សូលី
ភ្នំពេញ៖ លោក ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍដីឡូតិ៍កម្ពុជា ផ្តល់កិច្ចសម្ភាសន៍ពិសេសនៅថ្ងៃនេះជាមួយគេហទំព័រ Propertyarea.asia។
លោកនឹងរៀបរាប់ពីចរន្តទីផ្សារដីឡូតិ៍នៅកម្ពុជា និងក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការវិនិយោគ ចៀសវាងប៉ះចំគម្រោងដីឡូតិ៍បោកប្រាស់។ ជាពិសេស លោកប្រាប់ពីចំនុចគួរពិនិត្យមុននឹងសម្រេចចិត្តវិនិយោគ រួមទាំងចំណុចសំខាន់ៗជាច្រើនទៀត។
ចង់ដឹងលម្អិតបែបណាខ្លះ សូមរង់ចាំតាមដានទស្សនាកិច្ចសម្ភាសន៍នេះ ដែលចេញផ្សាយនៅម៉ោង៧ល្ងាច ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២០នេះ ធ្វើឡើងដោយគេហទំព័រ Propdertyarea.asia និង Cambodiafinancialtimes.com ផ្តាច់មុខ។
កិច្ចសម្ភាសនេះនឹងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផេក Property Area Asia ,Cambodia Financial Times និងផេក អ្នកជំនាញលក់អចលនទ្រព្យ។
កម្មវិធីនេះបានទទួលបានការឧបត្ថម្ភពី គម្រោងខុនដូ Urban Village ធនាគារហត្ថា ក្រុមហ៊ុន KW Sam SN ក្រុមហ៊ុន CEA និងក្រុមហ៊ុន Khmer Foundation Appraisal៕