ភ្នំពេញ: នៅថ្ងៃទី 11-12 ខែធ្នូនេះ គម្រោងលំនៅស្ថានទំនើបមួយកន្លែង ស្ថិតនៅតំបន់ចំការដូងបានប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន៥ល្វែងជាការដូរឆ្នាំថ្មី ដល់អតិថិជនដែលមានបំណងទិញលំនៅដ្ឋានទំនើប ទាន់សម័យ។
អ្នកជំនាញលើវិស័យអចលនទ្រព្យជាច្រើនរូបធ្លាប់បានឱ្យដឹងថា តំបន់ចំការដូង ជាតំបន់សក្កដានុពលមួយលើសំណង់លំនៅស្ថាន ដោយសារតែតំបន់នេះជាតំបន់អ៊ូអរ សំបូរទៅដោយអាជីវកម្ម រោងចក្រ សហគ្រាស តូច ធំជាច្រើន ដែរជាហេតុធ្វើអោយតម្រូវការគេហដ្ឋានកើនឡើងគួរអោយកកត់សម្គាល់ និងបានអូសទាញនាក់វិនិយោគលើវិស័យនេះ អោយបន្តាក់ទុនវិនិយោគជាបន្តរបន្ទាប់ រហូតតំនប់នេះក្លាយជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់នៃរាជធាន្នីភ្នំពេញ ។
ជាមួយគ្នានេះផងដែរ“បុរី ប៊ុន លី” ដែរមានទីតាំងនៅ តំបន់ចំការដូងនៅលើផ្លូវបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើចុះពីផ្លូវ២១៧ (ផ្លូវចំការដូង)តែ៥០០ម៉ែត្រ ក៏បានប្រកាសបើកលក់ជូនអតិថិជន ដោយផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ8% និងបូកបន្ថែម5,000$ភ្លាមៗ សម្រាប់ការកក់ផ្ទះប្រភេទ ថោនហោសន៍-ប៊ី (Town-House B) សម្រាប់ 5ល្វែង និងត្រឹមតែ 2ថ្ងៃប៉ុន្នោះ គឺនៅថ្ងៃទី 11និង 12 ខែ ធ្នូរខាងមុខនេះ ។
អតិជនដែរមានបំណង់ចង់ទិញគេហដ្ឋាន នៅតំនប់នេះ កុំអោយឳកាសនេះកន្លងផុតទៅអោយសោះ…!!!
គម្រោង ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន លី នេះនឹងក្លាយជា ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុន លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់ ដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ៣ហិកតា។
គម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ មានត្រឹមតែ៥០ខ្នងតែប៉ុណ្ណោះ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ អាចអញ្ជើញមកទស្សនានូវគម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ ដែលមានផ្ទះគំរូពិតៗធ្វើឱ្យលោកអ្នកងាយស្រួលក្នុងការពិនិត្យមើលពីស្ថានភាពជាក់ស្តែង នឹងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីការជ្រើសរើសផ្ទះផងដែរ៕