ក្រុមហ៊ុន LSCG សហការ​ណ៍​ជាមួយ​ក្រុមហ៊ុន​បរទេស វិនិយោគទុន​តម្លៃ ៥លាន​ដុល្លារ ដើម្បី​ដេញថ្លៃ​ផ្គត់ផ្គង់​គម្រោងធំៗនៅ​កម្ពុជា

0

ដោយ មករា

ភ្នំពេញ៖ នៅក្នុង​ស្ថានភាព​ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ទទួល​ការ​គម្រាមកំហែង​ពី​វីរុស​កូ​វីដ១៩នាពេលនេះ វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​វិស័យ​ជាច្រើន​រួមទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ។ យ៉ាងណាមិញ នៅក្នុង​បញ្ហា​ទាំងអស់​ដែល​បានកើត​ឡើង វា​ក៏មាន​បង្កប់​នូវ​ឱកាស​មាសផ្សេងៗជាច្រើន​ក្នុងនោះ​ផងដែរ។

ទន្ទឹមនឹង​នេះដែរ នៅក្នុង​ស្ថានភាព​ដែល​អាជីវកម្ម​ជាច្រើន​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ហើយ​អ្នកវិនិយោគ​គិ​ន​មួយចំនួន កំពុង​ខ្លាចរអា​នៅក្នុង​ការបោះ​ទុនវិនិយោគ អ្នកជំនួញ​វ័យក្មេង​រូប​ស្រស់​ពេញ​ដោយ​បទពិសោធន៍​ខ្ពស់​គឺ លោក​លី សុខ​ឆាយ បច្ចុប្បន្ន​គឺជា​អគ្គនាយក​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ LSCG REAL ESTATE Co.,LTD ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ទិញ​លក់​អ​ចនទ្រ​ព្យ​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា លោក​បែរ​ជាមាន​ទស្សនវិស័យ​ជា​វិជ្ជមាន​ចំពោះ​ពេលបច្ចុប្បន្ន និង​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទៅវិញ។ ជាក់ស្ដែង​នៅក្នុង​ស្ថានភាព​បែបនេះ លោក​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​បោះទុន​វិនិយោគ​រហូតដល់ ៥ លាន​ដុល្លារ ដើម្បី​ដេញថ្លៃ​ផ្គត់ផ្គង់​គម្រោងធំៗជាច្រើន​នៅ​កម្ពុជា ក៏ដូចជា​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការជួយជ្រោមជ្រែង​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ លោក លី សុខ​ឆាយ អ្នកជំនួញ​វ័យក្មេង​ដែលមាន​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា ដោយ​យោងតាម​ការសង្កេត​មើល​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន គឺ​ហាក់ដូច​ជាមាន​ស្ថានភាព​មិនសូវ​ល្អ​នោះទេ ពោលគឺ​ការទិញ​លក់​អចលនទ្រព្យ​ភាគច្រើន​មានការ​ធ្លាក់ចុះ​ជា​គំហុក ប៉ុន្តែ​សម្រាប់​លោក​ផ្ទាល់ បែរជា​មើលឃើញថា នៅក្នុង​កាលៈទេសៈ​បែបនេះ វា​ជា​ឱកាស​មាស​ដ៏​កម្រ​មួយ ដែល​កំពុងតែ​បង្កប់​នៅក្នុង​ស្ថានភាព​ដែល​មិនសូវ​អំណោយផល​នេះ​ទៅវិញ ជាពិសេស​គឺ ឱកាស​ក្នុង​ការបោះ​ទុនវិនិយោគ​លើ​ការផ្គត់ផ្គង់​គម្រោង​អចលនទ្រព្យធំៗមួយចំនួន​នេះ​តែម្ដង។

អាស្រ័យ​ហេតុនេះហើយ​ទើប​លោក សម្រេចចិត្ត​យក​ធនធាន​មួយផ្នែក​របស់​ក្រុមហ៊ុន ធ្វើការ​វិនិយោគ​បន្ថែម ដោយ​ផ្ដោតទៅលើ​ការដេញថ្លៃ​ប្រព័ន្ធ​គម្រោង ដែល​លោក​មើលឃើញថា​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អាជីវកម្ម​របស់លោក។

សម្រាប់​គោលការណ៍​រកស៊ី​មួយ ដែល​អ្នកជំនួញ​វ័យក្មេង​រូបនេះ​តែងតែ​ប្រកាន់យក​គឺ ត្រូវ​ហ៊ាន​នៅពេលដែល​មនុស្ស​ជាច្រើន​កំពុងតែ​ខ្លាចរអា ប៉ុន្តែ​ត្រូវ​ប្រយ័ត្នប្រយែង​នៅពេលដែល​មនុស្ស​ជាច្រើន​កំពុងពុះ​កញ្ជ្រោល។ តាមរយៈ​ទស្សនៈ​មួយ​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ចិត្តសឿង ហ៊ាន​សម្រេចចិត្ត​បោះទុន​វិនិយោគ​រហូតដល់​ទៅ ៥លាន​ដុល្លារ នៅក្នុង​ស្ថានភាព​មិនដែល​មនុស្ស​ជាច្រើន​គិតថា​វា​ជា​បញ្ហា​នោះ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​អចលនទ្រព្យ លោកអ្នក​អាច​តាមដាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុមហ៊ុន LSCG REAL ESTATE Co.,LTD តាម​អ៊ីមែល [email protected] ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ៖ 017 804 804 / 010 804 804 / 087 804 804 / 012 804 804

LEAVE A REPLY

Please enter your comment!
Please enter your name here