វីឡាឃ្វីន  គេហដ្ឋានដ៏ល្អប្រណីតបង្ហាញពីកិត្យានុភាព និងឧត្តមភាពបែបទំនើបទាន់សម័យ

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ការអភិវឌ្ឍអចលនទ្រព្យ​ប្រភេទវីឡាទោលប្រណីតៗ​ក្នុងតំបន់នានាជុំវិញ​រាជធានីភ្នំពេញ កំពុងតែរីកដុះដាល ក្រោយពីបរិបថនៃការរស់នៅបច្ចុប្បន្នកំពុងតែមានទំនោរផ្លាស់ប្តូរ​ទៅរកជីវិតបែបទំនើបស៊ីវិល័យ ហើយទទួលបាន​ការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយ​ផាសុកភាព ឯកជនភាព និងឧត្តមភាព។

បុរី ប៉េង ហួត ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា​ក្នុងការសាងសង់វីឡាទោលជាច្រើនប្រភេទ ដែលរួមបញ្ចូលលទាំងរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ ជាពិសេសវីឡាឃ្វីន​កំពុងទទួលបានការចាប់អារម្មណ៍ច្រើន និងពេញនិយមពីសំណាក់អតិថិជន ។​

វីឡាឃ្វីន ជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះ​បង្ហាញពីកិត្យានុភាព និងឧត្តមភាព​បែបទំនើបទាន់សម័យ ដែលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និង​ទំហំវីឡា។ ផ្នែកខាងក្នុងមានលក្ខណៈធំទូលាយ អំណោយផល​ក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ​ស័ក្ដិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក​ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែល​ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព។

វីឡាឃ្វីន ត្រូវបានសាងសង់ដោយគិតគូរយ៉ាងម៉ត់ចត់​ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារធំទូលាយ សួនផ្កា និងដើមឈើផ្សេងៗ​ព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិ ស្ងប់ស្ងាត់​គួរឱ្យចង់រស់នៅ។

ដើម្បី​ជ្រាបអំពីវីឡាឃ្វីនឱ្យបាន​​កាន់​តែ​ច្បាស់ យើង​ខ្ញុំ​សូម​អញ្ជើញ​អតិថិជន​​មក​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​​ការិយាល័យ​លក់​របស់​បុរី ប៉េង ហួត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here