ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ៖ ជាមួយនឹងស្ថានភាពហាក់បានធូរស្បើយបន្តិវពីការគំរាមកំហែងពីវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា LSCG បានសហការជាមួយក្រុមហ៊ុន KNN បានបណ្តាក់ទុនរាប់លានដុល្លារក្នុងវិនិយោគ សម្រាប់ទទួលក្រុមហ៊ុនអន្តរជាតិនានាក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ធំនៅក្នុងប្រទេសកម្ពុជា។
ខណៈពេលដែលស្ថានភាពនៃដំណើរការអាជីវកម្មអន្តរជាតិជាច្រើនកំពុងទទួលរងនូវផលប៉ះពាល់ ហើយអ្នកវិនិយោគគិនមួយចំនួននៅបន្តភាពរអានៅក្នុងការបោះទុនវិនិយោគនោះ លោកលី សុខឆាយ អគ្គនាយកក្រុមហ៊ុនអចនទ្រព្យ LSCG REAL ESTATE Co.,LTD បានសហការជាមួយក្រុមហ៊ុន KNN ដ៏ល្បី ដោយការបណ្តាក់ទុនរួមគ្នាជាច្រើនលានដុល្លារ ដើម្បីស្វាគមន៍ទទួលបណ្តាក្រុមហ៊ុនបរទេសមកពីប្រទេសនានាក្នុងពិភពលោកក្នុងការដេញថ្លៃផ្គត់ផ្គង់គម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ លោក លី សុខឆាយ ដែលជាអ្នកជំនួញវ័យក្មេង និងមានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យមួយនេះបានបង្ហើបឱ្យដឹងថា ដោយយោងតាមការសង្កេតមើលស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនាពេលបច្ចុប្បន្ន គឺហាក់ដូចជាមានស្ថានភាពមិនសូវល្អនៅឡើយនោះទេ ពោលគឺការទិញលក់អចលនទ្រព្យភាគច្រើនមានការធ្លាក់ចុះ ប៉ុន្តែសម្រាប់លោកផ្ទាល់ បែរជាមើលឃើញថានៅក្នុងកាលៈទេសៈនេះ គឺជាឱកាសមាសដ៏កម្រ ដែលកំពុងតែបង្កប់នៅក្នុងស្ថានភាពដែលមិនសូវអំណោយផលនេះទៅវិញ ជាពិសេសគឺឱកាសក្នុងការបោះទុនវិនិយោគលើការផ្គត់ផ្គង់គម្រោងអចលនទ្រព្យធំៗតែម្ដង។
លោកបានបញ្ជាក់ថា “នៅក្នុងឱកាសដ៏ល្អកម្រមានមួយនេះ ក្រុមហ៊ុន LSCG បានសម្រេចចិត្តយកធនធានមួយផ្នែករបស់ក្រុមហ៊ុនធ្វើការវិនិយោគបន្ថែមរួមគ្នាជាមួយក្រុមហ៊ុនជំនាញ KNN ដោយផ្ដោតទៅលើការដេញថ្លៃប្រព័ន្ធគម្រោងធំៗនៅកម្ពុជា ព្រោះយើងបង្កើត និងបណ្តាក់ទុននៅពេលនេះគឺសម្រាប់ត្រៀមស្វាគមន៍ជាមួយក្រុមហ៊ុនអន្តរជាតិដែលកំពុងវិនិយោគទុននៅកម្ពុជា។
ជាមួយគ្នានេះ លោកបានបង្ហើបប្រាប់ផងដែរថា សម្រាប់គោលការណ៍រកស៊ីមួយ ដែលអ្នកជំនួញតែងតែប្រកាន់យកគឺ ត្រូវហ៊ាននៅពេលដែលមនុស្សជាច្រើនកំពុងតែខ្លាចរអា ប៉ុន្តែត្រូវប្រយ័ត្នប្រយែងនៅពេលដែលមនុស្សជាច្រើនកំពុងពុះកញ្ជ្រោល។ តាមរយៈទស្សនៈមួយនេះហើយ ទើបធ្វើឲ្យលោក លី សុខឆាយ ហ៊ានសម្រេចចិត្តបោះទុនវិនិយោគរហូតដល់ទៅរាប់លានដុល្លារនៅក្នុងស្ថានភាពមិនដែលមនុស្សជាច្រើនគិតថាវាជាបញ្ហានោះ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងអចលនទ្រព្យ លោកអ្នកអាចតាមដាននៅលើហ្វេសប៊ុកផេករបស់ក្រុមហ៊ុន LSCG REAL ESTATE Co.,LTD តាមអ៊ីមែល [email protected] ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 017 804 804 / 010 804 804 / 087 804 804 / 012 804 804