ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណៈពេលរដ្ឋាភិបាល ប្រកាសបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ សកម្មភាពរបស់អ្នកអភិវឌ្ឍនានា បាននិងកំពុងរៀបចំឡើងបណ្តើរៗ នៅជុំវិញទីតាំងខាងលើនេះ។
ក្រុមហ៊ុនលំដាប់យក្សOCIC បាននិងកំពុងអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ក្នុងដំណាក់កាលទី១ ទំហំ៣០ហិកតា។
គំរោងដែលបាននិងកំពុងបោះទុនរាប់លានដុល្លារនេះ បាននិងកំពុងលេចរូបរាងបណ្តើរៗ ជាមួយលំនៅដ្ឋានតម្លៃសមរម្យ និងមានលក្ខខ័ណ្ឌបង់ប្រាក់មានភាពបត់បែនសម្រាប់អតិថិជន។
គម្រោងអចលទ្រព្យថ្មីនេះ ស្ថិតលើផ្លូវ៦០ម៉ែត្រ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ កំពុងដំណើរការសាងសង់និងបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស(Pre-Sale) ដែលផ្តល់ផលចំណេញពីការវិនិយោគល្អ ជាមួយនឹងការបើកលក់ដំណាក់កាលទី២ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យលើគំរោងដំណាក់កាលទី១។
គំរោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនOCIC គឺទីក្រុងរណប TIA CITY មានផែនការអភិវឌ្ឍន៍លើផ្ទៃដីរហូតដល់២០០ហិកតា ដែលនឹងមានសាងសង់ផ្ទះអាជីវកម្ម ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកមុំ្ចម្រុះ និងសួនកម្សាន្តនានាជាដើម។
គម្រោងTerra ជាគម្រោងថ្មីដំបូងគេនៃគម្រោងធំTIA CITY ដែលអភិវឌ្ឍដោយក្រុមហ៊ុនអូស៊ីអាយស៊ី(OCIC) ដែលបានបើកលក់ជាផ្លូវការក្នុងតម្លៃពិសេស ត្រឹមតែ៦ម៉ឺនដុល្លារជាងប៉ុណ្ណោះ ជូនដល់អតិថិជន៕