ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅឋាន ដែលមានតម្លៃសមរម្យ សំណង់មានគុណភាពល្អ ហើយស្ថិតនៅតំបន់ទីប្រជុំជន ដែលកំពុងអភិវឌ្ឍខ្លាំង គម្រោងផ្ទះល្វែងប្រណិតនគរជ័យ ជាជម្រើសដ៏ស័ក្តសមសម្រាប់លោកអ្នក។
គំរោងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងទំហំ១៥ម៉ែត្រ ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំងាយប្រហែល៣០ម៉ែត្រពីផ្សារបុរីពិភពថ្មីឈូកវ៉ា២ គម្រោងផ្ទះល្វែងប្រណិតនគរជ័យ ផ្តល់ជូនគេហដ្ឋានអាជីវកម្ម (ផ្ទះល្វែង) ដ៏ស្រស់ស្អាតចំនួន១០ល្វែង ដែលមានការរចនាម៉ូតទាំងផ្នែកខាងក្នុង និងខាងក្រៅ ប្រកបដោយភាពទាក់ទាញ រួមជាមួយតម្លៃដ៏សមរម្យ ដោយផ្តល់ជូនការបង់រំលោះត្រឹមតែ២៨៨ប៉ុណ្ណោះក្នុងមួយខែ ដែលសមស្របនឹងគ្រួសារ ដែលមានប្រាក់ចំណូលមធ្យម។
គម្រោងផ្ទះអាជីវកម្មនេះ សាងសង់ជាប្រភេទផ្ទះល្វែង ដែលមានទំហំ៤,១ម៉ែត្រ គុណនឹង១៦,៥ម៉ែត្រ ទំហំផ្ទះ៤,១គុណនឹង១២ម៉ែត្រ សល់ដីខាងមុខផ្ទះ៣,៥ម៉ែត្រ និងមានដីខាងក្រោយផ្ទះ១ម៉ែត្រ ដែលមានចំនួន២ជាន់ មានបន្ទប់គេង៥ និងបន្ទប់ទឹកចំនួន៦។
គម្រោងនេះ ត្រូវបានស្ថាបនានៅលើទីតាំងពិសេស ដោយស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ចម្រុះ ដែលមានចំងាយប្រហែល៥នាទីពីផ្សារទំនើបអ៊ីអន២ និង៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅក្បែរចំណុចចាប់ផ្តើមផ្លូវល្បឿនលឿនភ្នំពេញ -ខេត្តព្រះស៊ីហនុ និងព័ទ្ធជុំវិញដោយសាលារៀន មន្ទីរពេទ្រ រោងចក្រ ផ្សារ គម្រោងបុរីធំៗ និង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ងាយស្រួលប្រកបមុខរបរ និងការរស់នៅ។
លំនៅឋាននិមួយៗ មានតម្លៃចាប់ផ្តើមពីតម្លៃ១៣០,០០០ដុល្លារ ដែលអតិថិជនមាន៣ជម្រើសក្នុងការបង់ប្រាក់។ ជម្រើសទី១ អតិថិជនអាចបង់ផ្តាច់១០០ភាគរយ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូត ដល់១០,០០០ដុល្លារ នឹងថែមជូនរថយន្ត TOYOTA Prius ៥មួយគ្រឿង ទូរទឹកកក១គ្រឿង និងទូរទស្សន៍១គ្រឿង។
ជម្រើសទី២អតិថិជនអាចបង់មុនភាគរយ ដើម្បីទទួលបានការបញ្ចុះតម្លៃ១ម៉ឺនដុល្លារ និងថែមម៉ូតូ HONDA Dream២០២១ ចំនួន1គ្រឿងភ្លាមៗ។ ជម្រើសទី៣ អតិថិជនបង់មុន១០ភាគរយ ដើម្បីទទួលបានការបញ្ចុះតម្លៃចំនួន២០០០ដុល្លារ អាមេរិកភ្លាមៗ។ នៅក្នុងរយៈពេលសាងសង់ អតិថិជនអាចបង់រំលោះដោយមិនគិតការប្រាក់ទេ។
គម្រោងផ្ទះល្វែងប្រណីតនគរជ័យ មានលក្ខណៈពិសេសជាច្រើន ដូចជា តម្លៃក្រោមទីផ្សារចន្លោះពី១០,០០០ទៅ20,000ដុល្លារ ផ្តល់ជូនបណ្ណកម្មសិទ្ធិប្លង់រឹង ផ្តល់ជូនទូរតាំងផ្ទះបាយលើក្រោម និងទូតាំងឈើនៅកន្លែងទទួលភ្ញៀវ។ គម្រោងផ្ទះល្វែងប្រណិតនគរជ័យ ទើបតែចាប់ផ្តើមបើកលក់នាដើមឆ្នាំ២០២១នេះប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នាអំឡុងពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
ក្នុងរយៈពេលចុងក្រោយនេះ ខណ្ឌសែនសុខ មានសន្ទុះលើតម្រូវការអចលនទ្រព្យយ៉ាងឆាប់រហ័ស ទាំងការអភិវឌ្ឍលើវិស័យបុរីលំនៅដ្ឋាន អគារខ្ពស់ៗ និង គម្រោងអភិវដ្ឋន៍បែបអាជីវកម្ម ដូចជា គម្រោងអគារខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។ អ្នកជំនាញអចលទ្រព្យភាគច្រើនយល់ស្របគ្នាថា ខណ្ឌសែនសុខមានសក្តានុពលអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) នាពេលអនាគត។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 099 89 20 18 / 016 89 2018៕