ចំណេះដឹង​ច្បាប់! តើ​តម្លៃ​នៃ​កិច្ចសន្យា​ទិញ​លក់​ត្រូវមាន​សារៈ​សំ​ខាប់​ដូចម្តេច?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កិច្ចសន្យាលក់​ទិញ ជា​កិច្ចសន្យា​ដែល​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវមាន​កាតព្វកិច្ច  និង​គោរព​ទៅវិញទៅមក មានន័យថា ភាគី​ម្ខាង​ត្រូវមាន​កាត​ព្ច​កិច្ច​ប្រគល់​វត្ថុ ហើយ​ភាគី​ម្ខាង​ទៀត មាន​កាតព្វកិច្ច​ប្រគល់​លុយ​ជា​ថ្នូរ​នឹង​វត្ថុ​ដែល​បានប្រគល់។

កិច្ចសន្យាលក់​ទិញ ជា​កិច្ចសន្យា​មូលា ព្រោះ​កិច្ចសន្យា​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រយោជន៍ និង​ថ្នូរ​ទៅវិញទៅមក។

តម្លៃ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ចំពោះ​កិច្ចសន្យាលក់​ទិញ ពីព្រោះ​កិច្ចសន្យាលក់ ត្រូវតែ​មានតម្លៃ​ជា​ថ្នូរ ដែល​ខុសពី​កិច្ចសន្យា​ដូរ ដែល​គ្មាន​តម្លៃ​ជា​ថ្នូរ​ឡើយ ដូច​ច្នេះ ការកំណត់​តម្លៃ វា​ជា​កត្តា​មួយ​សំខាន់​ណាស់ ចំពោះ​ភាគី​អ្នកលក់ តែ​អ្វីដែល​សំខាន់​នោះ គឺជា​របៀប​និង​បច្ចេកទេស​នៃ​ការកំណត់​តម្លៃ​ថា តើ​យើង​ត្រូវធ្វើ​តាមរបៀប​ណា ដើម្បី​ឲ្យ​មាន​ភាព​សុ​ក្រឹត្យ​នោះ។

ការកំណត់​នូវ​តម្លៃ អាច​យកតាម​ទីផ្សារ ឬ​តាម​ការព្រមព្រៀង​របស់​ភាគី​ទាំងសងខាង។ ក្នុងន័យនេះ ទោះបីជា​តម្លៃ​នោះ​មិនទាន់​ត្រូវបាន ប្រគល់​ទៅ​ភាគី​ម្ខាង​ទៀត​ក៏ដោយ ក៏​កិច្ចសន្យា​អាច​កើតមាន​បានដែរ។ មាន​កិច្ចសន្យា​មួយចំនួន ការបង់ថ្លៃ​ត្រូវបាន​ធ្វើតាម​ក្រោយ។ នៅ​ថ្ងៃក្រោយ​លើកឡើង​អំពី​ទំរង់​នៃ​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ​មក​ជូន​លោកអ្នក​បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here