ដោយគង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាបបានដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព និដាក់ចេញផែន ការចំពោះមុខចំនួន៧ ដើម្បីលើកកំពស់សោភ័ណភាព និងកាត់បន្ថយការបំពុលបរិស្ថានក្នុងស្ទឹង។
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់ គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ដែលបានធ្វើឡើងកាលពីថ្ងៃទី១០ កុម្ភៈកន្លងមក បានដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។
ការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាពនូវចំណុចមួយចំនួនដូចជា ទី១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើ សងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប ទី២ ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ ទី៣-ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និងប្រព័ន្ធលូរទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឺងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវ និងរៀបចំឱ្យគម្រោងនេះបន្សីគ្នាជាមួយគម្រោងស្តារស្ទឹងសៀមរាបរបស់រាជរដ្ឋាភិបាល៕