ដោយៈឧត្តម
ភ្នំពេញៈ ដើម្បីឱ្យទីផ្សារផលិតផលប្រើប្រាស់កាន់តែធំទូលាយនោះ អង្គការសហប្រតិបត្តិការសៀងហៃ បានសហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិចិន នឹងរៀបចំពិព័រពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ 2021 SCO International Investmen and Trade Expo។
កម្មវិធីពិព៌ណលំដាប់អន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១នៅមជ្ឈមណ្ឌល Fengyuan Sport Center ទីក្រុង Jiaozhou,Qingdao។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺរៀបចំឡើងក្នុងគោលបំណងដាក់តាំងបង្ហាញ នឹងផ្សព្វផ្សាយផលិតផលប្រើប្រាស់ទូទៅ រួមទាំងវិស័យថាមពល ហិរញ្ញវត្ថុ ឡូជីស្ទីក អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធ នឹងគម្រោងវិនិយោគរបស់ប្រទេសចិនជាមួយអន្តរជាតិ។
ដូច្នេះក្រុមហ៊ុនចិន ដែលនាំចូលផលិតផលពីកម្ពុជាចូលទីផ្សារចិន ហើយមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ អាចរៀបចំដាក់តាំងបង្ហាញផលិតផលកម្ពុជានៅកន្លែងពិព័រណ៍ផ្ទាល់។
ចំណែកក្រុមហ៊ុន និងសហគ្រាសកម្ពុជា អាចចូលរួមផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមប្រព័ន្ធ Online ដោយមិនបង់ថ្លៃ។ ចង់ដឹងព័ត៌មានលម្អិត សូមមើលនៅក្នុងសេចក្តីជូន ដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៕