ដោយៈសហការី
ពិភពលោកៈ តំលៃអចលនទ្រព្យនៅក្នុងទីក្រុងចំនួន២ គឺទីក្រុងក្រុង Cape Town និងទីក្រុង Shanghai នឹងកើនឡើង៥ដងនៅក្នុងឆ្នាំ ២០២១ខាងមុខនេះ ព្រោះតម្រូវការ លំនៅឋានមានការកើនឡើងខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់នឹងស្ថិតនៅក្នុងសភាពទ្រឹងក្នុងទីក្រុងCape Town និងធ្លាក់ចុះបន្តិចនៅសៀងហៃ។
យោងតាមការព្យាករណ៍ពិភពលោកចុងក្រោយ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទដោយក្រុមហ៊ុន Knight Frank បានអោយដឹងថា នៅឆ្នាំក្រោយនេះ ទីក្រុងចំនួន២០ ក្នុងចំណោមទីក្រុង២២ ត្រូវបានគេរំពឹងថាតម្លៃនៅតែមានស្ថានភាពដដែល ឬកើន២ ភាគរយ។
ទោះបីជាមានភាពចលាចលផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩ក៏ដោយ ក៏ទីផ្សារអចលនទ្រព្យមានភាពរឹងមុំាង និងគាំទ្រដោយកម្ចីដែលមានតម្លៃទាប។
របាយការណ៍ដដែលន្តថា នៅក្នុងទីក្រុងឡុងដ៍នាពេលបច្ចុប្បន្ននេះ អ្នកទិញកំពុងទទួលបានអត្ថប្រយោជន៍ពីថ្ងៃឈប់សម្រាក ពន្ធត្រា ដែលកាត់បន្ថយពន្ធលើការលក់លំនៅឋានរហូតដល់ ៥០០,០០០ផោន (៦៦៦,៤២៧ ដុល្លារអាមេរិក) មានការកើនកើនឡើង ៤ភាគរយ ដែលជួយដល់ការកាត់បន្ថយពន្ធបន្ថែមលើតម្រូវការ និងមូលដ្ឋានគ្រឹះទីផ្សារក្រុមហ៊ុន។
លោក Tom Bill ប្រធានផ្នែកស្រាវជ្រាវលំនៅដ្ឋាននៅទីក្រុងឡុងដ៍ នៃក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទីក្រុងនេះហួសរយៈពេលនៃការកើនឡើង តម្លៃអចលនទ្រព្យ និងជាពិសេសទីក្រុងនេះ នឹងទទួលបានអត្ថប្រយោជន៍ពីរលក នៃតម្រូវការពីអ្នកវិនិយោគអន្តរជាតិផងដែរ ដោយសារការធ្វើដំណើរ និងការដាក់ឲ្យនៅដាច់ពីគេត្រូវបានបន្ធូរបន្ថយ។
ដោយឡែក នៅក្នុងទីក្រុង Vancouver និងទីក្រុង Miami ការកើនឡើងនៃសកម្មភាពលក់ ដែលមើលទៅដូចជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើឱ្យតតម្លៃអចលនទ្រព្យកើន ៣ភាគរយ និង ៤ភាគរយនៅឆ្នាំ២០២១ នៃទីក្រុងនីមួយ។
នៅក្នុងទីក្រុង Monaco នឹងកើនឡើង៣ភាគរយនៅឆ្នាំក្រោយនេះ ព្រោះមានការចាប់អារម្មណ៍ពីអ្នកទិញ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ នៃទីផ្សារត្រូវបានរងផលប៉ះពាល់ដោយអ្នកទិញអន្តរជាតិជាច្រើន មិនអាចធ្វើដំណើរបាន ខណៈតម្លៃអចលនទ្រព្យនៅទីក្រុងញូវយ៉ក ដែលនៅពេលនេះត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ៣ភាគរយ និងបន្តធ្លាក់ចុះនៅឆ្នាំ២០២១ ៕