ការសិក្សាៈកំពស់ខុនដូនឹងបន្ថែមភាពទាក់ទាញដល់អ្នកវិនិយោគ

0

ដោយៈ ប៊ី

អាមេរិកៈ នៅក្នុងទីផ្សារខុនដូប្រណីត នៅទីក្រុងមានប្រជាជនច្រើន អ្នកអភិវឌ្ឍន៍ខុនដូ បានរឹះរកវិធីដើម្បីឆ្លើយតបនឹងការប្រកួតប្រជែង ដោយបន្ថែមកម្ពស់ពីជាន់មួយទៅមួយក្នុងគម្រោងរបស់ខ្លួន។

យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនRealtor.com ដែលមានមូលដ្ឋាននៅសហ​រដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្មីៗនេះថា កម្ពស់ស្តង់ដារពីជាន់មួយទៅជាន់មួយ៨ ហ្វីត(២.៤៣ម៉ែត្រ) អាចនឹងមិនមានការអភិវឌ្ឍទៀតទេនាពេលខាងមុខ ព្រោះអ្នកអភិ​វឌ្ឍន៍បាននិងកំពុងផ្លាស់ប្តូរ ទៅរកការសាងសង់គម្រោងខុនដូ ដែលមានកម្ពស់ជាន់មួយទៅជាន់មួយចាប់ពី១១,១២ (៣.៣៨ម៉ែត្រ) ទៅ ២០ហ្វីត (៦ម៉ែត្រ) ខណៈអ្នកទិញក៏មានបំណងចង់ខុនដូប្រភេទនេះផងដែរ។

នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ខុនដូមួយក្នុងចំណោមខុនដូ ដែលថ្លៃជាងគេបំផុតនៅក្នុងទីក្រុង គឺ Penthouse តម្លៃ១៥លានដុល្លារ ដែលកំពុងសាងសង់នៅតំបន់ Lumina នឹងមានកម្ពស់ពីជាន់មួយ ទៅជាន់មួយរហូតដល់១៨ហ្វីត (៥.៤៨ម៉ែត្រ)។

នៅក្នុងទីក្រុងបូស្តុន Penthouse មានទំហំ ១៣,០០០ ហ្វីតការ៉េ (៣.៩៦២ម៉ែត្រការ៉េ)ដែលមានកម្ពស់ដល់ទៅ១៤ ហ្វីត (៤.២៦ម៉ែត្រ) នៅឯអគារ Millennium Tower មានតម្លៃរហូតដល់៣០លានដុល្លារ។ នៅក្រុងម៉ៃអាមី Penthouse មានទំហំ ៦.៦៤៤ ហ្វីតការ៉េ (២០២៥ម៉ែត្រការ៉េ) កម្ពស់១៨ហ្វីត (៥.៤៨ម៉ែត្រ) បានដាក់លក់នៅឆ្នាំនេះក្នុងតម្លៃ២១,៥លានដុល្លារ។

ក្រុមហ៊ុនRealtor.com បានរកឃើញថា ការបង្កើនកម្ពស់ស្តង់ដារ ពីជាន់មួយទៅជាន់មួយពី៨-៩ហ្វីត ទៅ ១០-១១ ហ្វីត (៣-៣.៣៥ម៉ែត្រ) ធ្វើឱ្យតម្លៃខុនដូកើនឡើង៥០ភាគរយក្នុងការចុះបញ្ជីលក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here