ដោយៈគង់ សូរិយា
ភ្នំពេញៈ ខណៈមនុស្សស្ទើរគ្រប់គ្នារងភាពច្របូកច្របល់ ដោយសារបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែម្ចាស់គំរោងកំពតឋានសួគ៌ ឧកញ៉ានួន អកបានផ្លាស់ប្តូរផ្នត់គំនិត ដោយសម្រុកវិនិយោគរមណីយដ្ឋានលំហែរកាយកាន់តែច្រើន។
អ្នកជំនាញទេសចរណ៍ និងអចលនទ្រព្យមើលឃើញថា រមណីយដ្ឋានលំហែរកាយ នឹងមានតម្រូវការកើនឡើងខ្លាំង ក្រោយពេលបញ្ចប់វិបត្តិជំងឺកូវីដ១៩ ដោយសារជំងឺនេះបានធ្វើឲ្យមនុស្សស្រ្តេសច្រើន ហេតុនេះពួកគេនឹងត្រលប់មកដើរលេង កំសាន្តកាន់តែច្រើន បន្ទាប់ពីជំងឺនេះធូរស្បើយ លែងគំរាមកំហែងដល់សុខភាពសាធារណៈ។
លោកឧកញ៉ានួន អកម្ចាស់គំរោងកំពតឋានសួគ៌បានមានប្រសាសន៍លើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃម្សិលម៉ិញនេះថា ឆ្លងកាត់សម័យកាលCovid-19រយះពេលជាងមួយឆ្នាំមកនេះ លោកហាក់បីដូចជាផ្ទុះគំនិត ឬបែកគំនិតយ៉ាងខ្លាំងក្នុងការងារសាងសង់Resorts ។
លោកបន្តថា “ខ្ញុំចាប់ផ្តើមស្រលាញ់ងុបងល់ និងចាប់ផ្តើមមើលឃើញឪកាសដ៏ធំសំម្បើមក្នុងវិស័យនេះ”។ លោកបន្តថា “រាល់ថ្ងៃនេះខ្ញុំបានចំណាយពេលមិនក្រោម10ម៉ោងនោះទេក្នុង១ថ្ងៃ ជាមួយនិងការងារសាងសង់Resort ក្នុងគំរោងខេត្តកំពត។ ខ្ញុំដឹងថាក្រោយចប់Covid-19នេះភ្លាម មនុស្សនិងចាប់ផ្តើមដើរហើយទីផ្សារ Resort ក្នុងខេត្តកំពតនិងផ្ទុះខ្លាំងបំផុត”។
លោកឧកញ៉ានួន អកបានបន្តថា យើង(កំពតឋានសួគ៌)ពិតជាត្រូវសាង់សង់បន្ទប់ច្រើនខ្លាំងណាស់ ប៉ុន្តែបើទោះជាយើងអាចសាងសង់ បានបន្ទប់ច្រើនប៉ុនណាក៏ដោយ ក៏យើងមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់ដែរ ។ សាកគិតមើល បើមួយបន្ទប់តំលៃចន្លោះពី35$ទៅ65$ក្នុងមួយយប់ ហើយយើង(កំពតឋានសួគ៌)មាន1000បន្ទប់ ហើយយើងអាច Occupied បាន50% តើក្នុង1ខែយើង និងមានចំណូលអកម្មចំនួនប៉ុន្មានទៅបងប្អូន??? តោះបងប្អូន។
លោកបន្តថា “សូមជួយសាកគុណគូរ បូកដក ជាមួយខ្ញុំមួយភ្លែតមក បន្ទាប់មក សូមបងប្អូនជួយ Comment នៅខាងក្រោមនេះ។ អរគុណបងប្អូនដែលបានចំណាយពេលវេលាជួយខ្ញុំ”។លោកបន្ថែមថា “ខ្ញុំនិងផ្តល់រង្វាន់ជូនដល់បងប្អូនណា ដែលបានផ្តល់ចំលើយបានល្អជាងគេ”៕