ក្រុមហ៊ុនKrisEnergy ការទាញយកប្រេងក្នុងប្លុកប្រេងអប្សរារបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ ប៉ុន្តែរដ្ឋាភិបាលព្រមាន

0

ដោយៈ ប៊ី

ភ្នំពេញៈ រយៈពេលបួនខែបន្ទាប់ពីក្លាយជាក្រុមហ៊ុនដំបូងគេ ក្នុងការទាញយកប្រេង ក្នុងដែនសមុទ្ររបស់ប្រទេសកម្ពុជា ក្រុមហ៊ុនKrisEnergy ដែលបានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរីបានលើកឡើងថា ការទាញយកប្រេងរបស់ខ្លួនកំពុងប្រឈមនឹងហានិភ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុនបានបង្ហាញកាលពីសប្តាហ៍មុនថា ផលិតកម្មប្រេងនៅតំបន់សម្បទានក្នុងដែនសមុទ្រកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាអណ្តូងប្រេងអប្សរា គឺទាបជាងការព្យាករ ណ៍ ដែលធ្វើឱ្យមានភាពមិនប្រាកដប្រជា នឹងថាតើក្រុមហ៊ុនអាចបញ្ចប់ការរៀបចំរចនាសម្ព័ន្ធទាញយកប្រេង តាមការគ្រោងទុកឬយ៉ាងណា។

បន្ថែមលើបញ្ហារបស់ខ្លួន ក្រសួងរ៉ែ និងថាមពលកម្ពុជា បានព្រមានក្រុមហ៊ុននៅសប្តាហ៍នេះថា ក្រុមហ៊ុនចាំបាច់ត្រូវផ្តល់ការពន្យល់ មានហេតុផលសមស្របមួយ ចំពោះការខាតបង់ ឬប្រឈមនឹងផលវិបាក។

លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនKrisEnergy មិនអាចដោះស្រាយស្ថានការណ៍បានទេ នោះរដ្ឋាភិបាលអាចនឹងផាកពិន័យ ឬក៏លុបចោលកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន។

លោកថ្លែងថា “រដ្ឋាភិបាលរំពឹងថានឹងមានការពន្យល់ពីក្រុមហ៊ុន នៅចុងខែឧសភានេះ ហើយលោកបន្ថែមថាជោគជ័យរបស់គម្រោងនេះ គឺមានសារៈសំខាន់ណាស់សម្រា​ប់កម្ពុជា”។លោកបានមានប្រសាសន៍ថា “វានឹងជួយវិស័យនេះឱ្យរីកចម្រើន ក៏ដូចជាទាក់ទាញវិនិយោគិនផងដែរ។ វាបន្ថែមលើប្រាក់ចំណូលរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេ​ស​ផងដែរ”។

ក្រុមហ៊ុនកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងគោលបំណងកាត់បន្ថយបន្ទុកបំណុលរបស់ខ្លួន ហើយបានវិនិយោគសាច់ប្រាក់ លើគម្រោងនេះនៅប្រទេសកម្ពុជា ដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់ខ្លួន។

ក្រុមហ៊ុននេះឱ្យដឹងថា ផ្លេតហ្វមអណ្តូងចំនួនប្រាំ ដែលត្រូវបានតំឡើងនៅចន្លោះខែធ្នូ និងកុម្ភៈ គឺមិនសូវមានផលិតភាព ដូចការរំពឹងទុកនោះទេ។

ផលិតកម្មប្រេងជាមធ្យម ចន្លោះពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមីនា ទទួលបានប្រេងចំនួន២,៨៨៣បារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនទាបជាងការព្យាករណ៍ ដែលអាចផលិតបាន៧.៥០០បារ៉ែល ដែលជាទិសដៅមួយមិនទាន់អាចសម្រេចបានឡើយ។

ក្រុមហ៊ុនKrisEnergy បានឱ្យដឹងថា ខ្លួនបានធ្វើកិច្ចសន្យាជាមួយសក្រុមហ៊ុនប្រឹ​  ក្សាយោបល់ ដើម្បីវាយតម្លៃឡើងវិញនូវការស្តារឡើងវិញ របស់តំបន់ប្រេងនេះ ប៉ុន្តែបានទទួលស្គាល់ថា វានឹងមានកម្រិតទាបជាងការព្យាករណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here