ដោយៈ សហការី
ភ្នំពេញៈ ប្រទេសកម្ពុជាគឺជាទីផ្សារល្អបំផុតមួយនៅអាស៊ី សម្រាប់វិនិយោគិនអចលនទ្រព្យ។ សេដ្ឋកិច្ចរបស់ប្រទេសនេះមានទំហំតូចមែន ប៉ុន្តែមានភាពធន់ ហើយមិនដែលមានវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលជាង២០ឆ្នាំមកហើយ។
យោងតាមការសិក្សារបស់គេហទំព័រInvestAsian ដែលជាគេហទំព័រអង្កេតទាក់ ទងនឹងចរន្ត នៃការវិនិយោគនៅតំបន់អាស៊ីបានបង្ហាញថា ទីក្រុងភ្នំពេញមានការរីកចម្រើ នគួរឱ្យភ្ញាក់ផ្អើល ដែលទាក់ទាញការចាប់អារម្មណ៍ពីធុរកិច្ចអន្តរជាតិ។ មនុស្សជាច្រើន បានប្រៀបធៀបទីក្រុងភ្នំពេញ ទៅនឹងទីក្រុងបាំងកកកាលពី៣០ឆ្នាំមុន។ការប្រៀបធៀបនេះ ដោយមើលឃើញពីកំណើនដ៏ខ្លាំងនៃទីក្រុងបាងកកនេះ វិនិយោគិនគួរតែកត់សម្គា ល់ពីទីក្រុងនេះ សម្រាប់ជាទិសដៅវិនិយោគ។
ទីក្រុងនេះ ក៏ទាក់ទាញជនជាតិបរទេស ជាមួយនឹងផ្សារតាមដងផ្លូវដ៏រស់រវើក ស្ថាបត្យកម្មបារាំងដ៏អស្ចារ្យ និង អាគារបុរាណ។ ដោយមើលឃើញពីចំណុចទាំងនេះ បានធ្វើ ឱ្យវិនិយោគិន ដែលមានបទពិសោធន៏ បានចាប់ផ្តើមសម្រុកមកភ្នំពេញ ដើម្បីទទួលបានផលចំណេញក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើល។
ជាធម្មតា ជនបរទេសទិញអចលនទ្រព្យពីរប្រភេទ រួមមាន shophouse និងខុនដូ។ Shophouse ជាទូទៅអាចធ្វើកែលម្អឡើងវិញ ជួល និងលក់បន្ត ដើម្បីដើម្បីបានផលចំណេញ ខណៈខុនដូមិនមានផលចំណេញច្រើនទេដូច Shophouseនោះទេ ប៉ុន្តែខុនដូងាយនឹងកាន់កាប់ និងគ្រប់គ្រង។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលអាចឱ្យជនបរទេស មានកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពីជាន់ទី១។ កម្ពុជាជាប្រទេសស្វាគមន៍បំផុតមួយ សម្រាប់វិនិយោគិនអន្តរជាតិនៅក្នុងតំបន់ទាំងមូល។
ការចូលមកប្រទេសកម្ពុជា ហើយបង្កើតអាជីវកម្មនៅទីននេះ មានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ ទិដ្ឋាការរយៈពេលមួយឆ្នាំ មានតម្លៃត្រឹមតែ២៥០ដុល្លារ ហើយអាជីវកម្មនៅកម្ពុជា អាចមានកម្មសិទ្ធិ១០០ភាគរយដោយជនជាតិបរទេស។
ការទិញអចលនទ្រព្យ អាចមានភាពស្មុគស្មាញបន្តិចអាស្រ័យលើអ្វី ដែលអ្នកកំពុងរក។ ជនបរទេស អាចទិញខុនដូយូនីត ដែលមានប័ណ្ណសហកម្មសិទ្ធ ដូច្នេះមនុស្សជាច្រើនមានទំនោរទៅរកការអភិវឌ្ឍទាំងនោះ។
លើសពីនេះទៀត ប្រទេសកម្ពុជាប្រើប្រាស់ប្លង់រឹង និងប្លង់ទន់សម្រាប់ដី និងអគារ។ ប័ណ្ណកម្មសិទ្ធិប្លង់រឹង ត្រូវបានចុះបញ្ជីជាផ្លូវការ ដោយអជ្ញាធរជាតិ។ ចំណែក ប្លង់ទន់ ត្រូវបានចុះបញ្ជី ដោយអជ្ញាធរមូលដ្ឋាន៕ Investasian៕