ដោយៈគង់ សូរិយា
ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែបុរីគីម ស័ងនៅតែផ្តល់សេវាកម្មដល់អតិថិជន ដែលចង់ទិញផ្ទះនៅក្នុង បុរី គីម ស័ង តាមរយៈប្រព័ន្ឋទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គម ដូចជាfacebook, Telegramជាដើម។
ប្រធានផ្នែកទីផ្សារបុរីគីម ស័ង លោកសុខ ស៊ីវផេង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ មេសាកន្លងមកថា ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ និងប្រកបដោយភាពកក់ក្តៅ បុរីគីម ស័ង នៅតែផ្តល់សេវាកម្មជូនអតិថិជនជាទីស្រលាញ់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេង និងលេខទូរស័ព្ទផងដែរ។
លោកបន្តថា “ដោយផ្តោតលើប្រណីតភាព គុណភាព និងផាសុខភាពក្នុងការរស់នៅ បុរីគីម ស័ងបាននិងកំពុងទទួលបានការគាំទ្រ កាន់តែច្រើនពីអតិថិជន ជាក់ស្តែងទោះក្នុងវិបត្តិកូវីដ១៩ក្តី ក៏មានះអតិថិជនជាច្រើនបានបន្តកក់លំនៅដ្ឋានរបស់យើង”។
លោកស៊ីវ សុខផេងបានបន្តថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍរាជធានីភ្នំពេញ និងកំនើនប្រជាពលរដ្ឋ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យអ្នកវិនិយោគបុរី គីម ស័ង សម្រេចចិត្តវិនិយោគលំនៅដ្ឋានដ៏ប្រណីត ស្របនឹងបណ្តោយផ្លូវថៃ ហ្គ័រ ដែលបុរីនេះមានផ្ទៃដី៥ហិកតា និងកំពុងដាក់លក់ផ្ទះបីប្រភេទ ដូចជា Shop House, វីឡាកូនកាត់ និងវីឡាភ្លោះ ដែលមានតម្លៃចាប់ពី១៣ម៉ឺន ដល់២៦ម៉ឺនដុល្លារអាមេរិក។
លោកបន្តថា ជាមួយនឹងសេវាកម្មប្រកបដោយទំនុកចិត្ត និងលំនៅដ្ឋានដែលសាងសង់ឡើង ផ្តោតលើតម្លៃនិងគុណភាពជីវិត បុរីគីម ស័ងស្ថិតនៅលើផ្ទៃដីជាង៥ហិកតា និងមានទីតាំងស្ថិតនៅលើផ្លូវស្រាបៀតថៃហ្គ័រ ឆ្ពោះទៅស្ពានព្រែកសំរោង បាននិងកំពុងសាងសង់យ់ាងមមាញឹក ដើម្បីឆ្លើយតបនឹងផែនការអភិវឌ្ឍន៍របស់ម្ចាស់បុរីផង និងការឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផង។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 078 915 999/ 086 915 999ទីតាំងគម្រោង៖ផ្លូវលេខ114 (ផ្លូវថៃហ្គ័រ) ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ https://goo.gl/maps/KzpJBe1mvyMywny88 ៕