ក្រុមហ៊ុនជីប ម៉ុងពង្រឹងទីលានវាយកូនហ្គោលរបស់ខ្លួនទៅកាន់ស្តង់ដាអន្តរជាតិ

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ក្រុមហ៊ុនជីប ម៉ុង បានបង្កើតពាណិជ្ជកម្មថ្មីរបស់ខ្លួនមួយបន្ថែមទៀត គឺ  “ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត” ដើម្បីគ្រប់គ្រងប្រតិបត្តិការទីលានវាយកូនហ្គោល    ហ្គ្រេន ភ្នំពេញ និង រ៉ួយ៉ាល់ ភ្នំពេញ។

ក្រោមការគ្រប់គ្រងប្រតិបត្តិការណ៍របស់ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ទីលានវាយកូនហ្គោលទាំងពីរមានការកែប្រែមុខមាត់ថ្មីដូចជា មានរថយន្តវាយកូនហ្គោលអគ្គិសនីថ្មីៗ គ្រឿងយន្តថែទាំទីលានទំនើបៗ ការពង្រីកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន។

លោកអាឡាំង ម៉ាទីន គណគ្រប់គ្រងនៃហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សតបានមានប្រសាសន៍៍ឲ្យFreshnews ដឹងថា ទស្សនវិស័យរបស់ក្រុមហ៊ុន គឺចង់ឲ្យទីលានវាយកូនហ្គោលទាំងពីរ ក្លាយជាទីលានវាយកូនហ្គោលឈានមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតសំខាន់ លើការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ ភោជនីយដ្ឋាន សម្ភារៈបរិក្ខាទំនើប សម្បូរបែប និងការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន។

ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ត្រូវបានរចនាដោយ Niklaus Design ដែលជាក្រុមហ៊ុនជំនាញ ក្នុងការរចនាទីលានវាយកូនហ្គោលដ៏ល្បីឈ្មោះនៅលើពិភពលោក។

ក្លឹបវាយកូនហ្គោល ហ្រ្គេន ភ្នំពេញ ត្រូវបាន ជីប ម៉ុង ដាក់ទុនវិនិយោគប្រមាណ១លានដុល្លារបន្ថែមទៀត ដើម្បីកែលម្អក្លឹបហៅស៍ថ្មី និងនាំយករថយន្តអគ្គិសនីចំនួន១០០គ្រឿង និងសម្ភារថែទាំងទំនើបៗ និងបន្ថែមសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់ជូនបទពិសោធន៍វាយកូនហ្គោលដ៏ល្អឥតខ្ចោះ។

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ជាទីលានវាយកូនហ្គោលស្តង់ដារអន្តរជាតិ ១៨ឡូដូចគ្នានឹងហ្គ្រេន ភ្នំពេញ ដែរ និងមានដើមឈើធំជារនាំង លាតសន្ធឹងលើផ្ទៃដី ១៩០ហិកតា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ ដែលជាទីលានផ្តល់ជូនបទពិសោធណ៍លេងដ៏ល្អឥតខ្ចោះ និងផ្សារភ្ជាប់នឹងធម្មជាតិដ៏ស្រស់ត្រកាល ប្រកប​ដោយភាពស្ងប់ស្ងាត់ និងទីធ្លាធំទូលាយ។ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ភ្នំពេញ នាំយករថយន្តអគ្គិសនីចំនួន៦០គ្រឿង សម្ភារៈថែទាំងទំនើបៗ និងកំពុងកែលម្អក្លឹបហៅស៍ និងបន្ថែមសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់ជូនបទពិសោធន៍វាយកូនហ្គោលប្រក​បដោយភាពសប្បាយរីករាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here