ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រជាជននៅជាយក្រុងមួយចំនួនបង្ហាញចំណាប់អារម្មណ៍ថា មានបំណងចង់ទិញខុនដូបន្ថែម ក្រៅពីលំនៅដ្ឋាននៅជាយក្រុងដែលស្រាប់ ក្រោមហេតុផលថា វាជាការវិនិយោគមួយ នឹងផ្តល់ចំណេញខ្ពស់នៅនាពេលអនាគត និងភាពងាយស្រួលក្នុងការរស់នៅសម្រាប់ពួកគាត់។
លោកវិន រតនាដែលជាអ្នករស់ក្នុងបុរីជាយក្រុងភ្នំពេញម្នាក់ ស្ថិតក្នងខណ្ឌពោសែនជ័យបានលើកថា លោកមានបំណងទិញខុនដូសម្រាប់កូនៗ នាពេលអនាគត ដោយសារការរស់នៅ នឹងមានភាពងាយស្រួលដល់នៅកូនរបស់លោក ក្នុងការធ្វើដំណើរទៅសាលា និងខុនដូភាគច្រើននៅជិតទីក្រុង។
លោកបានបន្តថា “នាពេលអនាគត ការរស់នៅខុនដូនឹងផ្តល់សុវត្ថិភាពដល់កូនៗលោក ដោយសារការអភិវឌ្ឍខុនដូ បំពាក់ជាមួយនឹងប្រព័ន្ធសន្តិសុខល្អ”។ លោកបានបន្តថា “វាមិនត្រឹមតែសម្រាប់ការរស់របស់កូនៗរបស់លោក លោកក៏នឹងអាចមានភាពងាយស្រួលក្នុងការមកបំពេញការងាររបស់លោកក្នុងទីក្រុងផងដែរ”។
លោកស្រីលីណា ដែលលំនៅដ្ឋាននៅជាយក្រុងម្នាក់ដែរ បានលើកឡើងថា លោកស្រីធ្លាប់បានទាក់ទងជាមួយភ្នាក់ងារអចលនទ្រព្យ អំពីខុនដូ ដែលបង្ហាញគម្រោងមួយចំនួននៅក្នុងក្រុងភ្នំពេញ ហើយលោកស្រីមានចំណាប់អារម្មណ៍ថា ខុនដូគឺមានភាពងាយស្រួលសម្រាប់ការរស់នៅ ដោយសារវាមិនឆ្ងាយពីកន្លែងធ្វើការ និងងាយស្រួលក្នុងការធ្វើ ដោយមិនសូវជួបបញ្ហាស្ទះចរាចរណ៍។
លោកស្រីបានថ្លែងថា “ការទិញខុនដូនេះ ថែមទាំងអាចជាការវិនិយោគមួយផងដែរ តាមការពន្យល់ពីភ្នាក់ងារ ដោយសារចំនួនប្រជាជននៅភ្នំពេញ នឹងកាន់តែកើនឡើង ដែលធ្វើឱ្យតម្រូវការខុនដូនេះកើនឡើង និងឡើងថ្លៃផងដែរ”។
លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានថ្លែងប្រាប់នៅ២៥ ខែឧសភា ឆ្នាំ២០២១ថា ការរស់នៅខុនដូ និងការរស់នៅតាមលំនៅដ្ឋាននៅជាយក្រុងមានភាពខុសគ្នា ដោយសារមជ្ឈដ្ឋានរស់នៅខុនដូ គឺការរស់នៅបែបសហគមន៍ ដែលអាចឱ្យអ្នករស់នៅខុនដូមកក្នុងស្រុក និងបរទេសអាចធ្វើការប្រាស្រ័យទាក់ទងគ្នា និងរៀនវប្បធម៌ពីគ្នាទៅវិញទៅមក។
លោកបានលើកឡើងថា ទាក់ទងនឹងទីតាំង ដោយសារការអភិវឌ្ឍខុនដូត្រូវការទីតាំងល្អ ដែលបង្កភាពងាយស្រួលការធ្វើដំណើរសម្រាប់អ្នករស់នៅ។ កត្តាសន្តិសុខ អ្នករស់នៅខុនដូទទួលបានសុវត្ថិភាព ជាប្រព័ន្ធសន្តសុខការពារ២៤ម៉ោង។ ការអភិវឌ្ឍន៍ខុនដូភាគច្រើនមានបញ្ចូលផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងស្ទីមសូណាជាដើម ដែលបង្កភាពងាយដល់ការរស់នៅ។
លោកបានថ្លែងបន្តថា ការកត្តាវិនិយោគៈ ខុនដូមានទីផ្សារច្រើន សម្រាប់ការទិញលក់ ដោយសារអតិជិនមានទាំងជនជាតិខ្មែរ និងបរទេស។ កត្តាជួល ខុនដូតម្លៃ៥ម៉ឺនអាចជួលបានក្នុងចន្លោះពី៣៥០ទៅ៤០០ដុល្លារ ធៀបនឹងផ្ទះតម្លៃ៥ម៉ឺនដូចអាចជួលបានត្រឹមតែ១០០ដុល្លារក្នុងមួយខែ។
យោងតាមលោកខន គង្គាបានឱ្យដឹងថា ខុនដូត្រូវបានបែងចែកចេញជា៣ប្រភេទ ក្នុងនោះរួមមានខុនដូតម្លៃកម្រិតទាប កម្រិតមធ្យម និងលំដាប់ប្រណីត។ យើងអាចទិញបានខុនដូតម្លៃកម្រិតទាប ក្នុងតម្លៃក្រោម១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខុនដូតម្លៃកម្រិតមធ្យមយើងអាចរកទិញបាន ក្នុងតម្លៃចន្លោះពី១៥០០ដុល្លារ ទៅ២៥០០ដុល្លារ ហើយ