ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អតីតអាគារផ្សារទំនើប BS ស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងផ្លូវកម្ពុជាក្រោម ត្រូវបានវាយកំទេចចោល និងជំនួសវិញដោយអាគារការិយាល័យកណ្តាល ធនាគារវីងកំពស់២៨ជាន់។
ជាមួយការពង្រីកសេវាកម្មពីការផ្ទេរប្រាក់វីង ស្ថាប័ននេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយប្រែក្លាយមកជាធនាគារឯកទេសវីង ហើយបច្ចុប្បន្នក្លាយជាធនាគារពាណិជ្ជ។
ការិយាល័យកណ្តាលធនាគារវីង ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Royal Group ដែលជាអតីតៈផ្សារទំនើប BS បច្ចុប្បន្នបាននិងកំពុងត្រូវវាយកំទេចរាបដល់ដី ហើយរថយន្តដឹកកំទេចកំទីបាន និងកំពុងដឹកជញ្ជូនកំទេសថ្មចេញយ៉ាងសកម្ម។
ជាមួយការរំលេចនូវវត្តមានអាគារថ្មីកំពស់២៨ជាន់ ក្រុមហ៊ុនRoyal Groupមិនបានបញ្ជាក់ឲ្យដឹង ពីការចំណាយទុនសាងសង់អាគារនេះ ហើយអាគារខ្ពស់នេះនឹងបញ្ចប់នៅពេលណានោះទេ។
វត្តមានអាគារខ្ពស់ៗនៅលើមហាវិថីព្រះមុនីវង្ស ដែលសាងសង់ភាគច្រើនក្នុងសម័យសង្គមរាស្រ្តនិយម មិនបានសាងសង់ចំណតក្រោមដីឡើយ ជាហេតុធ្វើឲ្យអាគារចាស់ៗ ដែលខ្លះជាសណ្ឋាគារ និងខ្លះទៀតជាអាគារពាណិជ្ជកម្ម ត្រូវបានទុកចោលរហូតមកទល់ពេលនេះ៕