ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Moody’s Investors Serviceបានឱ្យដឹងថា ការបន្តផ្អាកប្រតិបត្តិការរបស់កន្លែងកម្សាន្ត NagaWorld នឹងទំនងជាធ្វើឱ្យចំណូលក្រុមហ៊ុន NagaCorp ដាំក្បាលចុះក្នុងឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ហើយប្រហែលអាចសម្រេចបានត្រឹមតែប្រមាណ៤០% នៃកម្រិតកាលឆ្នាំ២០១៩។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Asgam ចេញផ្សាយនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុននេះបានវាយតម្លៃថា ក្រុមហ៊ុនNagaCorp បានចេញសញ្ញាបណ្ណប្រមាណ២០០ដុល្លារ ដោយប្រឈមនឹងទស្សនវិស័យអវិជ្ជមាន នៅឆ្នាំនេះ។
យោងតាមអនុក្រុមហ៊ុនប្រធានMoody’s និងជាមន្រ្តីឥណទានជាន់ខ្ពស់លោកស្រី Jacintha Poh បានឱ្យដឹងថា សញ្ញាបណ្ណបន្ថែមនេះ នឹងផ្តល់ឱ្យក្រុមហ៊ុននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ដើម្បីផ្តល់មូលនិធិដល់ការចំណាយរបស់ខ្លួន ក្នុងរយៈពេល១៨ ទៅ២៤ខែ អំឡុងការផ្អាកដំណើរការប្រតិបត្តិការ។
លោកស្រីបានបន្ថែមថា “ទស្សនវិស័យអវិជ្ជមាននេះ ឆ្លុះបញ្ចាំងពីការរំពឹងទុករបស់យើងថា ប្រាក់ចំណូល និងទិន្នន័យឥណទានរបស់ក្រុមហ៊ុនNagaCorp នឹងធ្លាក់ចុះនៅឆ្នាំ២០២១ ខណៈការស្តារចំណូលឡើងវិញ កំពុងប្រឈមនឹងភាពប្រាកដប្រជានៅពេលនេះ”។
ក្រុមហ៊ុនMoody រំពឹងថា ក្រុមហ៊ុននឹងមានសាច់ប្រាក់ងាយគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការចំណាយប្រតិបត្តិការការប្រាក់ និងការថែទាំដើមទុន៕