ដោយៈ ម៉ាណេត
ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិកម្ពុជាឱ្យក្រុមហ៊ុនឆាយណា ណេសិនណល ហេវីម៉ាស៊ីនណឺរីខបភើរេសិន លើគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្កាវ៉ាត់ខេត្តកោះកុង។
ការពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើង ក្នុងប្រជុំពេញអង្គព្រឹទ្ធសភាដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
លោកម៉ម ប៊ុននាងសមាជិកអចិន្រ្តៃយ៍និងជាអ្នក នាំពាក្យព្រឹទ្ធសភាបានមាន ប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធស ភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៤០សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់នេះតាក់ តែងឡើងមាន៣មាត្រាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៧៩ សំឡេងនៃចំនួនសមាជិករដ្ឋ សភាទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អមដោយតំណាងក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើនេះ មានទំហំទុនវិនិយោគសរុបចំនួន៣៨៩ ៤១៤ ០០៤ដុល្លារអាមេរិក (បីរយប៉ែតសិបប្រាំបួនលាន បួនរយដប់បួនពាន់ បួនដុល្លារអាមេរិក)ស្ថិតនៅចំណុចប្រ សព្វនៃដៃស្ទឹងចំនួន២គឺស្ទឹងតាតៃនិងស្ទឹងកែបក្នុងភូមិ សាស្ត្រឃុំឫស្សីជ្រុំនិងឃុំតាតៃលើស្រុកថ្មបាំងខេត្តកោះកុង។
គម្រោងនេះ វិនិយោគក្រោមរូបភាពការសាងសង់អាជីវកម្មផ្ទេរ(BOT)ដែលមានរយៈ ពេលសម្បទាន៣៩ឆ្នាំសាង សង់០៤ឆ្នាំនិងរយៈពេលធ្វើ អាជីវកម្ម៣៥ឆ្នាំ ដែលអាចផលិតថាមពលអគ្គិសនីប្រចាំ ឆ្នាំប្រមាណ៥២៧លានគីឡូវ៉ាត់ម៉ោង។
នៅក្នុងសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤នេះដែរ អង្គប្រជុំក៏ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនស្នេថេកខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ ស្យុង៥០០គីឡូវ៉ុលពីខេត្ត បាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនស្នេថេកខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង៥០០គីឡូវ៉ុលពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមផងដែរ៕