ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងតារាសាគរ ខេត្តកោះកុង ដែលបានប្រកាសដោយអតីតៈក្រុមហ៊ុនTienjing Union Development Group ជាគំរោងធំមួយគ្របដណ្តប់លើវិសាលភាពផ្ទៃដីជាង៥០០០០ហិកតា ជាមួយនឹងផែនការបោញទុនវិនិយោគ៤០០០លានដុល្លារអាមេរិក។
ទោះជាយ៉ាងណាគំរោងដ៏ធំនេះ ហាក់ស្ថិតក្នុងអាថ៌កំបាំងនៅឡើយ ដែលរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋខ្មែរសាមញ្ញមិនទាន់អាចចូលទស្សនា និងដឹងពីគំរោងនេះថា ធ្វើអ្វីខ្លះនៅឡើយទេ។
ជាមួយនឹងផែនការប្រកបដោយមហិច្ឆតា ក្រុមហ៊ុននេះបានបញ្ចប់ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិរបស់ខ្លូន ជាមួយនឹងវត្តមានកំពង់ផែទឹកជ្រៅ តំបន់វិស្សមកាល និងសេវាកម្មជាច្រើនទៀត។
គេហទំព័រPropertyarea.asia សូមលើកយកនូវផែនការអភិវឌ្ឈន៍ជាច្រើនពីគំរោងនេះ ដើម្បីជំរាបជូនមិត្តអ្នកអាន។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ការវិនិយោគលើសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាគោលដៅចម្បង របស់គំរោងនេះ បន្ទាប់ពីឆ្លងកាត់អស់រយៈពេលប្រមាណជាងដប់ឆ្នាំ គម្រោងតារាសាគរបានសាងសង់ផ្លូវថ្នល់កម្រិតខុសៗគ្នាជាង300គីឡូម៉ែត្រ រួមទាំងផ្លូវ “វិថីភូថង” ប្រវែងជាង68គីឡូម៉ែត្រ បំបែកពីផ្លូវជាតិលេខ៤៨ គឺជាវិថីកម្រិតខ្ពស់ ដែលមានផ្លូវពីរទិសបួនគន្លងភ្ជាប់ផ្លូវជាតិលេខ៤៨និងផ្លូវជាតិលេខ៤។
ផ្លូវជាតិដ៏សំខាន់នេះ ក៏នឹងភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងសាងសង់ ហើយពេលបញ្ចប់ ការចំណាយពេលធ្វើដំណើរពីភ្នំពេញទៅតារាសាគរ នឹងកាត់បន្ថយមកនៅត្រឹមចន្លោះពេលពីរម៉ោងប៉ុណ្ណោះ។
ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ
ក្រុមហ៊ុនវិនិយោគគំរោងតារាសាគរ ក៏បានវិនិយោគសាងសង់ទីលានវាយកូន ហ្គោលលំដាប់អន្តរជាតិមាន៣៦ឡូ ក៏បានរួចរាល់ទាំងស្រុង។ ទីលាននេះធ្លាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ ដែលមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល កីឡាករវាយកូនគោលអាជីព និងមិនអាជីពជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
កាស៊ីណូនិងមណ្ឌលកំសាន្ត