ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ។ នេះបើតាមបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកទេសរដ្ឋមន្រ្តីបានថ្លែងថា “វឌ្ឍនភាពការងារជារួម នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែក ក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០”។
ឆ្លើយតបទៅនឹងរបាយការណ៍ ដែលបានលើកឡើង ដោយលោកទេសរដ្ឋមន្ត្រី សម្តេចពជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិទៀ បាញ់បានឯកភាពទៅលើវឌ្ឍនភាពការងារសម្រេចបាន៦៦,៣៤% ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ និងបានសន្និដ្ឋានថា ដោយពិនិត្យមើលការងារ ដែលនៅសេសសល់មួយចំនួនស្មើនឹង មួយភាគបីនៃទំហំការងារសរុប គម្រោងនេះនឹងអាចឆ្លើយតបជាមួយនឹងផែនការដែលបានដាក់ចុះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចង់បើកឱ្យមានភ្ញៀវទេសចរណ៍ចូលប្រទេសឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
នៅពេលបញ្ចប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះ យ៉ាងពិតប្រាកដ ដោយហេតុថា គម្រោងនេះនឹងតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជាយក្រុង តំបន់ទេសចរណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងវិនិយោគិនបង្កើតការងារធ្វើ ជូនប្រ