សឹង្ហបុរីនឹងជួយពង្រឹងគុណភាពសំណង់នៅកម្ពុជា ស្របពេលការវិនិយោគ សំណង់កើនឡើង

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ថាប័នវិស្វករកម្ពុជា និងសឹង្ហបុរីបាននិងកំពុងធ្វើការរួមគ្នា ដើម្បីលើកកំពស់គុណភាពសំណង់នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

កាលពីពេលថ្មីៗនេះ គណៈវិស្វករកម្ពុជា និងក្រុមហ៊ុនសិង្ហបូរី បានប្រកាសបើកសាកល្បងមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់ ដែលផ្តល់សេវាកម្មធ្វើតេស្ត និងត្រួតពិនិត្យគម្រោងសំណង់ ទិសដៅដើម្បីជួយធានា និងពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។

មន្ទីរពិសោធន៍ នឹងមានតួនាទីធ្វើតេស្តលើផលិតផល ផ្ទៀងផ្ទាត់ ត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រាប់សំណង់អគារនានា។

ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះជាមន្ទីរពិសោធន៍ជាតិ លើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់វិស័យសំណង់ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង គណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories Pte Ltd របស់ប្រទេសសិង្ហបុរី។

ការសហការនេះ នឹងនាំចូលបច្ចេកវិទ្យា ក៏ដូចជាស្តង់ដាថ្មីៗ មកក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សម្បទានរយៈពេល៣០ឆ្នាំដល់មន្ទីរពិសោធន៍នេះ ដើម្បីបម្រើសេវាកម្មរបស់ខ្លួននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here