ជប៉ុនកំពុងលូកដៃចូលជួយការងារការរបស់ក្រសួងសាធារណៈការដើម្បីធ្វើឲ្យការដឹកជញ្ជូនប្រសើរជាងមុន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅជួយសម្រួលធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ឋដឹងជញ្ជូនកម្ពុជា ភាគីជប៉ុនបាន និងកំពូងជួយសិក្សាដើម្បីពង្រឹង និងពង្រីកប្រសិទ្ឋភាពលើការដឹកជញ្ជូននៅកម្ពុជា។

មានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីសប្តាហ៍មុន លោកឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។

ចំណុចសំខាន់ចំនួនបីដែលបានលើកមកពិភាក្សាទាំងនោះរូមមាន ដូចជា ទី១ របាយការណ៍ទស្សនាទាន ដែលបញ្ជាក់អំពីដំណោះស្រាយ តាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ ទី២ គោលការណ៍ណែនាំ ស្តីពីការចេញនូវវិញ្ញាប​នបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ព័ស្តុភារកម្មត្រជាក់ ក្នុងក្របខណ្ឌអាស៊ាន និងទី៣ការប្រើប្រាស់ទិន្នន័យធំឬ Big Data ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រសើរជាងមុន។

ភាគីទាំងពីរ បានឯកភាពគ្នានឹងសិក្សា ឱ្យគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ខាងលើ ហើយលទ្ឋផលការសិក្សានេះ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ ដែលកម្ពុជាធ្វើជាប្រធាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here