ដោយ: ហ៊ុយ ក្រេង- July 20, 2021
ភ្នំពេញ: សេដ្ឋកិច្ចត្រូវតែមានការទាក់ទងទៅនឹងអចលនទ្រព្យ ដើម្បីចូលរួមយ៉ាងរឹងមាំក្នុងការសហការជាមួយរដ្ឋាភិបាលកម្ពុជា។ អចលនទ្រព្យនៅកម្ពុជាក្នុងរយះពេលប៉ុន្មានឆ្នាំបន្ទាប់មកនេះ បានធ្វើឲ្យដីធ្លីនៅតាមតំបន់វិនិយោគរបស់អ្នកជំនួញ អចលនទ្រព្យមានការសម្រុកទៅជាយក្រុងជាខ្លាំង។
តំបន់មួយភាគធំ ដែលអ្នកជំនួញចូលចិត្តពង្រីកអាជីវកម្មរបស់ខ្លួន នៅទីនោះអាចនឹងក្លាយទៅជាយក្រុង ហើយអាចជួយបង្កើតធនធានមនុស្សបន្ថែមទៀតផងដែរ។
តំបន់ជាយក្រុង អាចនឹងមានការអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន ភោជនីយដ្ឋាន ទីផ្សារលំនៅឋាន នឹងទីកន្លែងលំហែរកាយបែបធម្មជាតិជាច្រើនទៀត។ ជាការពិតណាស់ វិស័យអចលនទ្រព្យ បានធ្វើឲ្យទំហំវិនិយោគមានការទាក់ទាញ យ៉ាងវិសេសវិសាលនៅក្នុងក្រុង ពោរពេញដោយសំណង់អាគារខ្ពស់ៗជាច្រើន ដីរាប់សិបហិកតាអាចទទួលបានផលល្អជាធំ។
ចំនុចនេះនឹងអាចធ្វើឲ្យមានកំណើន នៃការរស់នៅកាន់តែច្រើនឡើង ហើយប្រជាជនដែលរស់នៅក្នុងប្រទេស មានការពិចារណាពីការស្វែងរកតំបន់អភិវឌ្ឍណាមួយ ដែលសមស្របទៅតាមបែបផែននៃការស់នៅ។
លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property បានលើកឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ដែលProperty Area ទទួលបាន ដោយលោកស្រីបានលើកពីកត្តាសំខាន់ៗមួយចំនួន ជាហេតុផលធំៗ ដែលធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា មានកិត្យានុភាពនៅតំបន់អភិវឌ្ឍជាយក្រុងដូចជា
កំណើនប្រជាជន
បានធ្វើឲ្យមានការសាងសង់បុរីបន្ថែម ទោះជាកាលៈទេសៈបែបណាក៏ដោយ ទាំងអចលនទ្រព្យនៅស្រុក ក៏នូវតែបន្តទិញឥតឈប់ឈរ ទោះបីជាប្រទៈវិបត្តិកូវីត១៩ ក៏ដោយ។
សំណង់អាគារធំៗលាតសន្ធឹងយ៉ាងច្រើន
ធ្វើឲ្យវិស័យដីក្នុងក្រុងមានការកើនឡើងខ្លាំងជាបន្តបន្ទាប់ រហូតដល់ឈានទៅការពង្រីកនៅជាយក្រុង។
គោលបំណងនៃការពង្រីកអចលនទ្រព្យ ដើម្បីចូលរួមអភិវឌ្ឍបន្ថែមលើសពីការខិតខំដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច។ ដើម្បីប្រជាពលរដ្ឋទទួលបានការស្នាក់នៅដែលងាយស្រួលនៅក្នុងតំបន់ផងដែរ។ តម្លៃដីនៅជាយក្រុងនឹងក្នុងក្រុងមាន លក្ខណៈខុសគ្នាច្រើន ទីក្រុងមានដីកើនឡើងខ្ពស់ ស្របពេលដែលដីនៅជាយក្រុង ក៏មានលក្ខណៈល្អដែរ។ ជាពិសេសងាយស្រួលក្នុងការប្រកបអាជីវកម្ម នឹងរកផលចំណេញបានច្រើន។
មើលសន្ទុះនៃអចលនទ្រព្យ អ្នកខ្លះដើម្បីជីវភាពប្រចាំថ្ងៃ គឺនៅតែរកនិងពុះពារ។ បើធៀបទៅនឹងវិស័យផ្សេងៗ វាមិនថយចុះ ហើយក៏វាមិនអត់ដែរ។
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ការជំរុញគោលនយោបាយពង្រីកតំបន់ឧស្សាហកម្មទៅតំបន់ជាយក្រុង កំណើនប្រជាពលរដ្ឋ និងការរីកចម្រើននៃជីវភាពប្រជាជនក្នុងតំបន់ទាំងនោះ កំពុងជម្រុញឲ្យទីផ្សារដីធ្លី និងសកម្មភាពទិញលក់កើនឡើង។លោកយិន លាងគង់ទីប្រឹក្សាសមាគមអចលនទ្រព្យសកលបញ្ជាក់ឲ្យដឹង។
លោកបន្តថា “ការប្រកាសពីការពង្រីកក្រុង ក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០៣៥ បាននិងកំពុងក្លាយជាមូលដ្ឋាន និងកំលាំងចលករយ៉ាងរ៉ឹងមាំ គាំាំទ្រដល់ការរីកចម្រើនអចលនទ្រព្យនៅតំបន់ជាយក្រុង”។ លោកបន្តថា “មហិច្ឆតារបស់រដ្ឋាភិបាល បាននិងកំពុងត្រូវមើលឃឃើញថា ការអភិវឌ្ឍន៍ទីក្រុង បាននិងកំពុងទាញមកផ្សារភ្ជាប់នឹងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើង កំពុងក្លាយជាកូនសោយ៉ាងប្រត្យក្ស ដើម្បីឆ្ពោះទៅកាន់គោលដៅក្នុងការនាំកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ”៕