បុរីថ្មីមួយកំពុងបង្ហាញវត្តមាននៅក្បែរព្រលានយន្តហោះភ្នំពេញថ្មីជាមួយតម្លៃវិនិយោគជាង១0លានដុល្លារ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរីថ្មីមួយដែលមានទីតាំងនៅក្បែរ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងបង្ហាញសក្តានុពល សម្រាប់តំបន់នេះជាមួយលំនៅដ្ឋានបែបវីឡាប្រណីត និងផ្ទះអាជីវកម្មដែលអាចប្រកបរបរឬធ្វើអាជីវកម្មបាន។

គំរោងនេះក៏មានផ្សារបែបសហគមន៍ ដើម្បីធ្វើឲ្យអ្នករស់នៅគំរោងនេះអាចប្រកបអាជីវកម្ម និងទាក់ទាញអ្នករស់នៅជុំវិញតំបន់នេះ មកកាន់ទីតាំងនេះ ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពអ៊ូរអរផងដែរ។

អ្នកនាងឆយ ហ្រ្វីដានាយិកាក្រុមហ៊ុនAngel Realty ដែលបានទទួលសិទ្ឋលក់បុរី

ហ៊ួត ជា ម៉ាកិត្យាផ្តាច់មុខ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កក្កដានេះថា តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយសារតំបន់នេះនឹងទាក់ទាញការរស់នៅច្រើន ពីប្រជាពល​រដ្ឋ គួបផ្សំជាមួយសក្តានុពលជុំវិញដែលមានស្រាប់ ដូចជារមណីយដ្ឋានស្អាងភ្នំ តំបន់ទីប្រជុំជនច្រើន មានប្រចាពលរដ្ឋរស់នៅច្រើន ពិសេសជាទីតាំងអាចប្រកបអាជីវកម្មបាន ព្រោះនៅជិតព្រលានយន្តហោះថ្មី។

អ្នកនាងបន្តថា “ផ្ទះក្នុងគំរោងនេះមានទាំងវីឡាប្រណីត និងផ្ទះអាជីវកម្មដែកលលក់ក្នុងតម្លៃសមរម្យបំផុត ហើយសំណង់មានគុណភាព និងសោភ័ណភាពខ្ពស់ ដោយ​សារលោកឧកញ៉ាហ៊ួត ជាជាអ្នកផ្គត់ផ្គង់គ្រឿងសំណង់ស្រាប់”។លោកបន្តថា “មូលហេតុនេះហើយ ទើបធ្វើឲ្យលំនៅដ្ឋានរបស់បុរីហ៊ួត ជាមានតម្លៃសមរម្យ ប៉ុន្តែលោកបានផ្តោតលើគុណភាព និងប្រ ណីតភាពជាចម្បង”។

គម្រោងនេះមានទីតាំង ស្ថិតនៅភូមិគោកសណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំងាយ ៣គីគីឡូមម៉ែត្រពីព្រលានយន្តហោះថ្មី។

អ្នកនាងឆយ ហ្រ្វីដាបានបន្តឲ្យដឹងទៀតថា លំនៅដ្ឋានក្នុងបុរីហ៊ួត ជាមានផ្ទះចំនួនបួនប្រភេទ ដូចជាទី១  វីឡាទោល តម្លៃ 68,000$ ទំហំផ្ទះ 6mX14m ទំហំដី 9mX18m ទី២ វីឡា Link House តម្លៃ 48,000$ ទំហំផ្ទះ 4.5mX11m និងទំហំដី 4.5mX16m ទី៣  ផ្ទះល្វែងអាជីវកម្ម២ជាន់ តម្លៃ 38,000$ ទំហំផ្ទះ 4.1mX13m និង ទំហំដី 4.1mX18m និងទី៤ ផ្ទះអាជីវកម្ម៣ជាន់ តម្លៃ 58,000$ ទំហំផ្ទះ 4.1mX13m និងទំហំដី 4.1mX18m។

អ្វីកាន់តែពិសេសអតិថិជនអាចមានជម្រើសបង់ប្រាក់ល្អ ជាមួយនឹងការបង់រំលស់សុទ្ឋ និងមិនគិតការប្រាក់ ដែលលក្ខខ័ណ្ឌទាំងនោះមានដូចជា ទី1. អតិថិជនបង់ផ្តាច់100% ចុះ 10% ទី 2. អតិថិជនបង់ 50% ចុះ 5% ទី 3. អតិថិជនបង់ 30% ចុះ 3% ទី 4. អតិថិជនបង់ 10%  ចុះ 1%៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here