ដោយៈវឌ្ឍនៈ
ភ្នំពេញៈ តំបន់មួយនៅក្នុងខេត្តកំពតបាន និងកំពុងទាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេស ក្នុងការបណ្ដាក់ទុនវិនិយោគបន្ទាប់ពីរដ្ឋាភិបាល បានបង្កើតក្រុងថ្មីមួយនៅខេត្តកំពតគឺក្រុងបូកគោ។
លោកសុខ គែន ជាអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យមួយរូបនៅក្នុងខេត្តកំពតបានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៩ កញ្ញានេះថា អណ្តូងខ្មែរជាឈ្មោះភូមិផ្លូវការ ភូមិនេះ គ្របដណ្តប់លើក្រុមភូមិតូចៗមួយចំនួន ដែលអ្នកស្រុកដើមហៅភូមិទាំងនោះថា ទីមួយភូមិទួល ទី២ភូមិអូតាមារ ទីបីភូមិក្រសាំងលើ ទីបួនភូមិក្រសាំងក្រោម ទីប្រាំភូមិអ ណ្តូងខ្មែរ។
ភូមិអណ្តូងខ្មែរនេះ ស្ថិតនៅក្នុង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បើគិតពីរង្វង់មូលទីរួមខេត្ត មកព្រុំប្រទល់ភូមិអណ្តូងខ្មែរនេះ មានចំងាយប្រមាណពីរគីឡូម៉ែត្រប៉ុណ្ណោះ។
លោកបន្តថា តំបន់នេះមានផ្លូវមេយ៉ាងសំខាន់មួយ ដែលភ្ជាប់ពីផ្លូវលេខបីទៅកាន់ភូមិតូចៗទាំនោះ ដែលគេស្គាល់ថា “ផ្លូវវាលពួច ឬផ្លូវខ្មោចចោរ”។ ផ្លូវនេះមានទទឹងប្រមាណ៣០ម៉ែត្រ ហើយក៍ជាតំណរភ្ចាប់រវាងផ្លូវជាតិលេខបី និងភ្នំបូកគោដែលនៅកៀកជាមួយ និងក្រុងជាងគេបើធៀបទៅនិងផ្លូវមេដ៍ទៃទៀត។ ក្រៅពីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាជនក្នុងតំបន់ ផ្លូវនេះក៏ជាជំនួយមួយផ្នែកធំដល់វិស័យទេសចរណ៍ និងទាក់ទាញវិនិយោគ លើការអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានតំបន់នេះផងដែ (ផ្លូវនេះគួតែត្រូវបានធ្វើបញ្ចប់ ហើយការដែលមានឡានដឹកដីធំៗធ្វើអោយខូចផ្លូវ ក៏គួមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ពីព្រោះការដែលបំផ្លាញផ្លូវយ៉ាងគគ្លើន លើផ្លូវដែលមានស្រាប់សព្វថ្ងៃធ្វើអោយប្រជន ក្នុងតំបន់មានការលំបាកខ្លាំង បាត់បង់សោភ័ណ្ឌភាពទេសចរណ៍ និងជាក្តីកង្វល់របស់វិនិយោគិនគ្រប់រូប) ។
លោកសុខ គែនបានបន្តថា ប្រជាជនដើមដែលរស់នៅក្នុងភូមិណ្តូងខ្មែរភាគច្រើនជាអ្នកប្រកបការងារកសិកម្ម ហើយដំណាំធុរ៉េនជាដំនាំហូបផ្លែនាំមុខ ហើយក៏ជាតំបន់ផលិតផ្លែធុរ៉េនលេខមួយ សម្រាប់ខេត្តកំពតផងដែ។ ដោយសាកត្តាទីតាំងអំណោយផលទៅលើវិស័យទេសចរណ៍ និងលំនៅដ្ឋានបច្ចុប្បន្ន ទីតាំងដីក្នុងតំបន់ភាគច្រើនបានប្រែក្លាយទៅជាតំបន់ផ្ទះលំហែរ បស់ប្រជាជនមកពីបណ្តាទីក្រុង និងខេត្តមួយចំនួនមានរាជធានីភ្នំពេញ និងក្រុងព្រះស៊ីហនុជាដើម ។
លោកបន្តទៀតថា ក្រៅតែពីការចាប់អារម្មណ៍របស់ប្រជាជនក្នុងស្រុក ភូមិអណ្តូងខ្មែរក៍ជាទីតាំង ដែលទាក់ទាញចំណាប់អារម្មណ៍ជនបរទេស អោយមករស់នៅផងដែ ដែលភាគច្រើន នៃជនបរទេសទាំងនោះគឺជាជនចូលនិវត្តន៍។ ជាក់ស្តែងដោយសាតែមានកំនើននៃការរស់នៅ នៃជនបរទេសក្នុងតំបន់នេះ បានកើនឡើងទើបមានកូនភូមិថ្មីមួយបានកើតឡើងដោយអ្នកក្នុងតំបន់ហៅថា “ភូមិបារាំង” ឬហៅដោយជនបរទេសថា «International Village» ។
ភ្នំបូកគោ និងទឹកធ្លាក់ធម្មជាតិច្រើនកន្លែង គឺជាគោលដៅទេសចរណ៍សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តផ្សងព្រេង និងបោះតង់។ ហើយក៍ជាគោលដៅសំខាន់បំផុតរបស់ប្រជាជន ជាពិសេសអ្នកមកពីទីក្រុងភ្នំពេញ សំរាប់សាងសង់ផ្ទះលំហែចុងសប្តាហ៍ ឬធ្វើផ្ទះទីពីរ៕