ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់ចិន Evergrande បានចុះកិច្ចព្រមព្រៀងរកដំណោះស្រាយជាមួយអ្នកកាន់កាប់សញ្ញាបណ្ណក្នុងស្រុក

0

ដោយៈសុជាតា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់ប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃពុធលើកិច្ចព្រមពៀង ជាមួយនឹងអ្នកកាន់សញ្ញាបណ្ណក្នុងស្រុក ដែលអនុញ្ញាតអោយសាជីវកម្មនេះ ជៀងផុតទៅលើភាពក្ស័យធន ចំពោះការចំណាយទៅលើអត្រាការប្រាក់។

អ្នកជំនាញខាងទីផ្សារហិរញ្ញវត្ថុ បានសំដែងការព្រួយបារម្ភ ចំពោះលទ្ធភាពនៃការដួលរំលំនៃក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំនេះ។

នៅក្នុងសេចក្តីថែ្លងការណ៍ផ្ញើរ ទៅកាន់ទីផ្សារភាគហ៊ុនទីក្រុងស៊ីនជិន ក្រុមហ៊ុន Evergrands បានបង្ហាញនូវផែនការចរចា ក្នុងការចំណាយទៅលើអត្រាការប្រាក់នៅដល់ការិយបរិច្ឆេទ២០២៥ ដែលភ្នាក់ងារព័ត៌មានBloomberg  បានគណនាមានតម្លៃប្រមា​ណជិត៣៦លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអចលនទ្រព្យនេះបាននិយាយថា អ្នកវិនិយោ​គអាចទិញ និងកាន់កាប់សញ្ញាបណ្ណនៅមុនឆ្នាំ ខែកញ្ញា ឆ្នាំ ២០២១ ដែលអត្រាការប្រាក់ត្រូវបានចំណាយនៅពេលនេះ។

អ្នកវិភាគយល់ឃើញថា “ការចំណាយនឹងជូយសំរាលទីផ្សារ ដែលពុះកញ្ជ្រោលនៅរយៈពេលខ្លីនេះ”។

លោក Gary Gugan អគ្គនាយកប្រតិបត្តិនៃការិយាល័យ global CIO បានលើកឡើងថា សម្រាប់ជំនឿទុកចិត្តចំពោះផលចំណេញ យើងត្រូវការទីផ្សារដែលមានផែនការកែសំរួលរចនាសម្ព័ន្ធ ទូលំទួលាយសម្រាប់ក្រុមហ៊ុន Evergrande ។

វិបត្តិក្រុមហ៊ុន Evergarnde  ធ្វើអោយមានតវ៉ាដ៏កម្រ នៅខាងក្រៅការិយាល័យក្រុមហ៊ុននៅក្នុងប្រទេសចិន ដោយអ្នកវិនិយោគ និងការផ្គត់ផ្គង់មានតំរូវការសាច់ប្រាក់ ដោយអ្នកតវ៉ាបាននិយាយថា ក្រុមហ៊ុនជំពាក់លុយប្រមាណ១លានដុល្លារ សម្រាប់មនុ​  ស្សម្នាក់ ។

សំពាធដ៏ធំធេង

អ្នកអភិវឌ្ឍអអចលនទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសចិន បានផ្តល់ការងារ២សែននាក់ និងមានវត្តមាននៅបណ្តាទីក្រុង២៨០ ហើយបានផ្តល់ការងារដោយប្រយោលប្រមាណ៣,៨លាននាក់។

ប៉ុន្តែក្រុមហ៊ុននេះ ត្រូវប្រឈមមុខនឹងសំពាធដ៏ធំធេង ដើម្បីដោះបំណុលច្រើនជាង ៣០០ពាន់លានដុល្លារ ដែលបានព្រមានពីលទ្ធភាពក្ស័យធន។

លោក Xu  Jiayin ស្ថាបនិកក្រុមហ៊ុនបានប្រាប់បុគ្គលិកថា ក្រុមហ៊ុនមានជំនឿទុកចិត្ត នឹងដោះស្រាយចេញផុតពីភាពខ្មៅងងឹងនៅពេលឆាប់ៗខាងមុខ។

ក្រុមហ៊ុនបានជួលអ្នកជំនាញ រួមទាំងសេវាហិរញ្ញវត្ថុ Houliha lokey ដែលបានផ្តល់សេវាកម្ម លើការរៀបចំរចនាសម្ពន្ធឡើងវិញ ចំពោះក្រុមហ៊ុនប្រឈមវិបត្តិក្ស័យធនដូចជា Lehman Brothers  ជាដើម។

លោក Abdul  abiad  អគ្គនាយកផ្នែកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៅធនាគារអភិវឌ្ឍអាស៊ី បានប្រាប់អ្នកយកព័តមានថា យើងត្រូវមានប្រុងប្រយ័ត្នចំពោះបញ្ហានេះ ពីព្រោះថា វិស័យអចលនទ្រព្យ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសចិន ពីព្រោះថា វិស័យគេហដ្ឋាន ជាផ្នែកមួយនៃការបង្កើតទ្រព្យសម្បត្តិមេគ្រួសារ ហើយប្រសិនបើវិស័យអចលនទ្រព្យមានបញ្ហាហើយ វាមានផលប៉ះពាល់ដល់កិច្ចប្រឹងប្រែង សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសចិន។

នៅក្នុងរបាយការណ៍ដដែលនេះ បានរាយការណ៍ថា ភ្នាក់ងារអត្រាឥណទាន S& P មានជំនឿងទុកចិត្តថា អជ្ញាធរនៅទីក្រុងប៉េកាំងនឹងអន្តរាគមន៍ ប្រសិនបើមានការកើតឡើងវិបត្តិក្នុងទ្រង់ទ្រាយធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here